អដ្ឋកថាបឋមនិព្វានសូត្រ

ក្បាលទី 35 · ទំព័រ 908

បឋមនិព្វានសូត្រទី ១ នៃបាដលិគ្គាមិយវគ្គទី ៨ មានវិនិច្ឆ័យដូច្នេះ បទថា និព្វានប្បដិសំយុត្តាយ សេចក្តីថា អសង្ខតធាតុ ដែលអាស្រ័យអមតធាតុ ប្រព្រឹត្តទៅដោយអំណាចការប្រកាសឲ្យដឹង ។ បទថា ធម្មិយា កថាយ ប្រែថា ដោយធម្មទេសនា ។ បទថា សន្ទស្សេតិ បានដល់ សម្តែងដល់ព្រះនិព្វាន ដោយលក្ខណៈនៃសភាវៈ ព្រមដោយកិច្ច ។ បទថា សមាទបេតិ បានដល់ ឲ្យភិក្ខុទាំងនោះកាន់យកអត្ថនោះឯង ។ បទថា សមុត្តេជេតិ បានដល់ កាលឲ្យនូវឧស្សាហ៍កើតក្នុងកាលកាន់យកនូវ ប្រយោជន៍នោះ ឈ្មោះថា រមែងឲ្យនូវកម្តៅ គឺឲ្យរុងរឿង ។ បទថា សម្បហំសេតិ បានដល់ រមែងឲ្យត្រេកអរដោយគុណ គឺ ព្រះនិព្វាន ដោយជុំវិញ នោះឯង គឺដោយប្រការទាំងពួង ។ ម្យ៉ាងទៀត បទថា សន្ទស្សេតិ សេចក្តី ថា ទ្រង់សម្តែងដោយប្រពៃ ដែលសមគួរដល់អធ្យាស្រ័យរបស់ភិក្ខុទាំងនោះ ដោយប្រការទាំងពួង គឺដោយបរិយាយនោះៗ ដោយន័យជាដើមថា ធម៌ជាទី អស់តណ្ហា ជាទីខ្ជាក់ចោលនូវរាគៈ ជាទីរម្លត់ ជាគ្រឿងស្ងប់សង្ខារទាំងពួង ជាទីលះបង់ឧបធិទាំងពួងនោះ ។ បទថា សមាទបេតិ សេចក្តីថា ទ្រង់ធ្វើឲ្យ ភិក្ខុទាំងឡាយបង្អោនទៅ ឱនទៅ ជម្រេលទៅក្នុងធម៌នោះ មួយអន្លើដោយ បដិបទាជាគ្រឿងត្រាស់ដឹង ឈ្មោះថា ទ្រង់ដឹកនាំ គឺ ឲ្យភិក្ខុកាន់យកដោយ ប្រពៃថា អ្នកគប្បីត្រាស់ដឹងនូវព្រះនិព្វាននោះ ដោយអរិយមគ្គនេះ ។ បទថា សមុត្តេជេតិ សេចក្តីថា ទ្រង់ធ្វើភិក្ខុទាំងនោះឲ្យអាចហាន ក្នុងការសម្រេច ព្រះនិព្វាន ឬឲ្យធ្វើចិត្តផូរផង់ក្នុងព្រះនិព្វាននោះ ដោយព្រះតម្រាស់ថា ពួក អ្នកកុំដល់នូវសេចក្តីប្រមាទ គឺ ដល់នូវការឈប់ក្នុងចន្លោះ ក្នុងសម្មាបដិបត្តិ ថា ព្រះនិព្វាននេះធ្វើបានលំបាក មានសេចក្តីត្រេកអរបានលំបាក ព្រោះព្រះ និព្