ទុតិយនិព្វានសូត្រ
ក្បាលទី 35 · ទំព័រ 917
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះមាព្រះភាគ ទ្រង់ពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ប្រកបដោយព្រះ និព្វាន ។ ភិក្ខុទាំងនោះ ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវ ធម្មទេសនាទាំងអស់ ដោយចិត្ត ផ្ចង់ត្រចៀកស្តាប់ធម៌ ។ លំដាប់នោះ ព្រះមាន ព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះ ទើបទ្រង់បន្លឺឧទាននេះ ក្នុងវេលា នោះថា ធម្មតាព្រះនិព្វាន បុគ្គលឃើញបានដោយក្រ និព្វានសច្ច មិន មែនសម្រាប់ឃើញបានដោយងាយទេ កិលេសជាគ្រឿងកង្វល់ រមែងមិនមានដល់បុគ្គល កាលដឹង កាលឃើញតណ្ហា ព្រោះត ្រាស់ដឹង ( នូវសច្ចៈ ) ។ សូត្រទី ២ ។