អដ្ឋកថាតតិយនិព្វានសូត្រ
តតិយ និព្វានសូត្រទី ៣ មានវិនិច្ឆ័យដូចតទៅនេះ បទថា អថ ខោ ភគវា ឯតមត្ថំ វិទិត្វា សេចក្តីថា បានឮថា ក្នុងកាលនោះ កាលព្រះមានព្រះភាគ ទ្រង់ប្រកាសទោសក្នុងសង្សារដោយ អនេកបរិយាយហើយ ទ្រង់សម្តែងព្រះធម្មទេសនា ដែលទាក់ទងដោយព្រះ និព្វាន ដោយការសម្តែងប្រៀបធៀបជាដើម ហើយភិក្ខុទាំងនោះមានការគិត ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ប្រកាសសង្សារនេះ មួយអន្លើដោយហេតុ មានអវិជ្ជាជាដើម ដែលឈ្មោះថា សហេតុកៈ តែមិនត្រាស់ដល់ហេតុណាមួយ នៃព្រះនិព្វានដែលជាហេតុស្ងប់សង្សារនោះ ព្រះនិព្វាននោះ ចាត់ជាអហេតុកៈៗ នោះ នឹងកើតបាន ព្រោះអត្ថថា មានការធ្វើឲ្យជាក់ច្បាស់ នឹងមានអត្ថដូចម្តេច លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបអត្ថនេះ តាមដែលពោលហើយ របស់ភិក្ខុទាំងនោះ ។ បទថា ឥមំ ឧទានំ សេចក្តីថា ព្រះអង្គទ្រង់បន្លឺឧទាន នេះ ដែលជាហេតុប្រកាសអមតមហានិព្វាន ដែលមានដោយបរមត្ថ ដើម្បី កម្ចាត់ការសង្ស័យរបស់ភិក្ខុទាំងនោះ និងដើម្បីកាច់បំបាក់មិច្ឆាវាទរបស់ សមណព្រាហ្មណ៍ក្នុងលោកនេះ ដែលបដិបត្តិខុស ជាអ្នកមានទិដ្ឋិគតិក្រាស់ ខាងក្រៅនោះឯង ដូចបុគ្គលដែលទាញលោកជាធំថា ពាក្យថា និព្វាន និព្វាន ត្រឹមតែជាគ្រឿងសម្រាប់និយាយគ្នាបុណ្ណោះ តែសេចក្តីពិត កាលពោល ដោយបរមត្ថ ឈ្មោះថា ព្រះនិព្វាន រមែងមិនមាន ព្រោះមិនមានការកើត ជាសភាវៈ ។ បណ្តាបទទាំងនោះ បទថា អជាតំ អភូតំ អកតំ អសង្ខតំ ទាំងអស់ ជាវេវចនៈនៃគ្នានិងគ្នា ម្យ៉ាងទៀត ព្រះនិព្វាន ឈ្មោះថា អជាត ព្រោះមិន កើត គឺមិនកើតឡើង ព្រោះការដល់ព្រមនៃហេតុ គឺការប្រជុំនៃហេតុ និង បច្ច័យ ដូចវេទនាជាដើម ឈ្មោះថា អភូត ព្រោះវៀរចាកហេតុ និងខ្លួនឯង ចេញ រមែងមិនមាន គឺ មិនប្រាកដ បានដល់