ចុន្ទសូត្រ

ក្បាលទី 35 · ទំព័រ 931

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ក្នុងជនបទឈ្មោះមល្លៈ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ។ បានឮថា ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់គង់ក្នុង សួនអម្ពវ័នរបស់ចុន្ទកម្មារបុត្ត ( កូនជាងមាស ) ទៀបក្រុងបាវា ។ ចុន្ទកម្មារបុត្ត បានឮដំណឹងថា ព្រះមានព្រះភាគ ទ្រង់ត្រាច់មកកាន់ចារិក ក្នុង មល្លជនបទ ជាមួយភិក្ខុសង្ឃច្រើនរូប បានដល់ក្រុងបាវា ឥឡូវនេះ ទ្រង់គង់ នៅក្នុងអម្ពវ័នរបស់អញ ទៀបក្រុងបាវា ។ គ្រានោះឯង ចុន្ទកម្មារបុត្ត ចូលទៅ រកព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយទីសមគួរ ។ លុះចុន្ទកម្មារបុត្ត អង្គុយក្នុងទីសមគួរហើយ ព្រះមាន ព្រះភាគ ក៏ទ្រង់ពន្យល់ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ។ លំដាប់នោះ ចុន្ទកម្មារបុត្ត ដែលព្រះមានព្រះភាគ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយក៏ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុង ថ្ងៃស្អែក ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តដោយតុណ្ហីភាព ។ គ្រានោះ ចុន្ទកម្មារបុត្ត ដឹងច្បាស់ថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ ក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀស ចេញទៅ ។ គ្រានោះ កាលរាត្រីនោះកន្លងហើយ ទើបចុន្ទកម្មារបុត្ត ឲ្យគេ ចាត់ចែកខាទនីយភោជនីយាហារ មានរសដ៏ឆ្អាញ់ពិសា ព្រមទាំងសូករមទ្ទវៈ ដ៏ចម្រើនក្នុងផ្ទះរបស់ខ្លួន ហើយឲ្យគេទៅក្រាបបង្គំទូលភត្តកាលដល់ព្រះមាន ព្រះភាគថា បពិត្រព្រ