អដ្ឋកថាចុន្ទសូត្រ
ចុន្ទសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា មល្លេសុ បានដល់ ក្នុងជនបទដែលមានឈ្មោះ យ៉ាងនោះ ។ បទថា មហតា ភិក្ខុសង្ឃេន បានដល់ ឈ្មោះថា ធំ ព្រោះធំ ដោយគុណ និងធំដោយចំនួន ពិតហើយ ភិក្ខុសង្ឃនោះ ឈ្មោះថា ធំ ព្រោះ ប្រកបដោយគុណវិសេស មានសីលជាដើម ព្រោះក្នុងបណ្តាភិក្ខុទាំងនោះ ភិក្ខុ ដែលក្រោមគេបង្អស់ ក៏ជាព្រះសោតាបន្ន ឈ្មោះថា ធំ ដោយអាការធំ ដោយចំនួន ព្រោះកំណត់ចំនួនមិនបាន ពិតហើយ តាំងអំពីកាលដាក់អាយុ សង្ខារ ភិក្ខុទាំងឡាយដែលមកហើយ មិនបានចៀសចេញទៅឡើយ ។ បទថា ចុន្ទស្ស បានដល់ ដែលមានឈ្មោះយ៉ាងនោះ ។ បទថា កម្មារបុត្តស្សប ានដល់ កូននៃជាងមាស ។ បានឮមកថា កូនរបស់ជាងមាសនោះ ជាមនុស្សស្តុកស្តម្ភ ជាកុដុម្ពិកៈ ធំ ជាព្រះសោតាបន្ន ដោយការឃើញព្រះសាស្តាលើកទី ១ នោះឯង រៀបចំ ព្រះគន្ធកុដិ ដែលគួរដល់ការគង់ប្រថាប់របស់ព្រះសាស្តា និងទីសម្រាកពេល ថ្ងៃ ពេលយប់ និងទីសម្រាកពេលថ្ងៃដល់ភិក្ខុសង្ឃ និងរៀបចំរោងឆាន់ កុដិ មណ្ឌប និងទីចង្រ្កមដល់ភិក្ខុសង្ឃ ក្នុងចម្ការស្វាយរបស់ខ្លួន ហើយសាង វិហារដែលប្រកបដោយខ្លោងទ្វារ ព័ទ្ធដោយកំពែង វេរថ្វាយដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដែលលោកពោលថា បានឮថា ក្នុងទីនោះឯង ព្រះមាន ព្រះភាគ ទ្រង់គង់ក្នុងសួនអម្ពវ័នរបស់នាយចុន្ទកម្មារបុត្ត ( កូនជាង មាស ) ទៀបក្រុងបាវានោះ ដូច្នេះ ។ បទថា បដិយាទាបេត្វា សេចក្តីថា ឲ្យចាត់ចែង គឺឲ្យចម្អិន ។ បទថា សូរកមទ្ទវំ លោកពោលក្នុងមហាអដ្ឋកថាថា សាច់ជ្រូកទួទៅដែលមាន សាច់ខ្ចីល្អ ។ តែអាចារ្យពួកខ្លះពោលថា បទថា សូរកមទ្ទវំ សេចក្តីថា មិន មែនសាច់ជ្រូក ជាទំពាំងឫស្សីដែលជ្រូកទាំងឡាយឈ្មុស ។ អាចារ្យពួកខ្លះ