ទ្វិធាបថសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងដែនកោសល មានព្រះនាគសមាលៈដ៏មាន អាយុ ជាបច្ឆាសមណៈ ។ នាគសមាលៈដ៏មានអាយុ បានឃើញផ្លូវបែកជា ២ ត្រង់ចន្លោះផ្លូវ លុះបានឃើញហើយ ក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះផ្លូវ យើងទៅតាមផ្លូវនេះ ។ កាលព្រះ នាគសមាលៈដ៏មានអាយុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ ត្រាស់នឹងព្រះនាគសមាលៈដ៏មានអាយុថា ម្នាលនាគសមាលៈ នេះផ្លូវ យើង ទៅតាមផ្លូវនេះវិញ ។ ព្រះនាគសមាលៈដ៏មានអាយុ ក្រាបបង្គំទូលព្រះមាន ព្រះភាគអស់វារៈ ២ ដងថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះផ្លូវ យើង ទៅតាមផ្លូវនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលៈដ៏មាន អាយុ អស់វារៈ ២ ដងថា ម្នាលនាគសមាលៈ នេះផ្លូវ យើងទៅតាម ផ្លូវនេះវិញ ។ ព្រះនាគសមាលៈដ៏មានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈ ៣ ដងថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះផ្លូវ យើងទៅតាម ផ្លូវនេះ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះនាគសមាលៈ ដ៏មានអាយុ អស់វារៈ ៣ ដងថា ម្នាលនាគសមាលៈ នេះផ្លូវ យើងទៅតាមផ្លូវនេះវិញ ។ គ្រានោះ ព្រះនាគសមាលៈដ៏មានអាយុ ដាក់ចោលបាត្រ និងចីវរ របស់ព្រះមាន ព្រះភាគលើផែនដី ក្នុងផ្លូវនោះឯង ហើយចេញទៅ ដោយពាក្យថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន នេះបាត្រ និងចីវរ ។ លំដាប់នោះ កាល ព្រះនាគសមាលៈដ៏មានអាយុ ដើរទៅតាមផ្លូវនោះ ពួកចោរត្រង់ចន្លោះផ្លូវ ចេញមក ទះទាត់ដោយដៃខ្លះ ជើងខ្លះ ហើយបំបែកបាត្រ ហែកទាំងសង្ឃាដិ ចោល ។