អដ្ឋកថាទ្វិធាបថសូត្រ

ក្បាលទី 35 · ទំព័រ 994

ទ្វិធាបថសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ បទថា អទ្ធានមគ្គប្បដិបន្នោ បានដល់ ជាអ្នកដើរផ្លូវវែង គឺផ្លូវឆ្ងាយ ។ បទថា នាគសមាលេន បានដល់ ព្រះថេរៈមានឈ្មោះយ៉ាង នោះ ។ បទថា បច្ឆាសមណេន បានដល់ ក្នុងកាលនោះ ព្រះថេរៈនេះ បានជាឧបដ្ឋាកព្រះមានព្រះភាគ ដោយហេតុនោះ ទើបព្រះមានព្រះភាគយាង ដោយមានព្រះនាគសមាលៈជាបច្ឆាសមណៈ ។ ពិតហើយ ក្នុងបឋមពោធិកាល ព្រះមានព្រះភាគ មិនមានឧបដ្ឋាកជាប្រចាំអស់កាល ២០ ឆ្នាំ ។ ក្រោយ អំពីនោះ រហូតដល់បរិនិព្វាន ព្រះអានន្ទបានឧបដ្ឋាក ដូចស្រមោលអន្ទោល តាមប្រាណ អស់ ២៥ ឆ្នាំ តែកាលនេះ មិនមែនឧបដ្ឋាកជាប្រចាំ ។ ដោយ ហេតុនោះ ទើបលោកពោលថា អាយស្មតា នាគសមាលេន បច្ឆាសមណេន ដូច្នេះជាដើម ។ បទថា ទ្វិធាបថំ បានដល់ ផ្លូវបែកជា ២ ។ អាចារ្យពួកខ្លះពោលថា ទ្វេធាបថំ ដូច្នេះក៏មាន ។ ព្រះនាគសមាលៈ ព្រោះខ្លួនស្និទ្ធស្នាលនឹងផ្លូវនោះមកអំពីមុន និងព្រោះ សំដៅដល់ផ្លូវនោះ ជាផ្លូវត្រង់ ទើបក្រាបទូលថា បពិត្រព្រះមានព្រះភាគ នេះ ផ្លូវ ។ ក្នុងកាលនោះ ព្រះមានព្រះភាគទ្រង់ជ្រាបថា ផ្លូវនោះមានអន្តរាយ ទើប មានបំណងយាងទៅផ្លូវដទៃអំពីផ្លូវនោះ ទើបត្រាស់ថា ម្នាលនាគសមាលៈ នេះផ្លូវ ។ កាលទ្រង់ត្រាស់ថា ផ្លូវនេះមានអន្តរាយ ទើបមិនជឿ ហើយពោល ថា បពិត្រព្រះអង្គដ៏ចម្រើន ផ្លូវនោះ មិនមានអន្តរាយឡើយ ការដែលព្រះ នាគសមាលៈមិនជឿ ហើយទូលយ៉ាងនោះ គប្បីប្រព្រឹត្តទៅដើម្បីមិនជា ប្រយោជន៍ ដើម្បីសេចក្តីទុក្ខអស់កាលយូរ ព្រោះហេតុនោះ ទើបទ្រង់មិន ត្រាស់ថា មានអន្តរាយ ។