បឋមទព្វសូត្រ
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះឯង ព្រះទព្វមល្លបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះទព្វមល្លបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ថា បពិត្រព្រះសុគត ឥឡូវនេះ ជាកាលគួរបរិនិព្វាន របស់ខ្ញុំព្រះអង្គ ។ ម្នាលទព្វៈ អ្នកសម្គាល់កាលគួរនឹងបរិនិព្វាន ក្នុងកាលឥឡូវនេះចុះ ។ គ្រា នោះ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ ទើបបរិនិព្វាន ។ គ្រាកាលព្រះទព្វមល្លបុត្ត ដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែនក្នុងអាកាសដ៏ស្រឡះ ចូលកាន់ តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ បណ្តាលភ្លើងឆាបឆេះ ទាំង ផេះក៏មិនប្រាកដ កម្ទេចធាតុក៏មិនប្រាកដ ដូចសប្បិ ឬប្រេង កាលបើភ្លើង ឆាបឆេះ ទាំងផេះក៏មិនប្រាកដកម្ទេចក៏មិនប្រាកដ យ៉ាងណា កាលព្រះទព្វមល្លបុត្តដ៏មានអាយុ ហោះទៅឯអាកាស អង្គុយពែនភ្នែន ក្នុងអាកាសដ៏ ស្រឡះ ចូលកាន់តេជោធាតុ ចេញហើយ បរិនិព្វាន សរីរៈ ក៏បណ្តាលភ្លើង ឆាបឆេះ ទាំងផេះក៏មិនប្រាកដ កម្ទេចធាតុក៏មិនប្រាកដ យ៉ាងនោះដែរ ។ លំដាប់នោះ ព្រះមានព្រះភាគ ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទើបទ្រង់បន្លឺ ឧទាននេះ ក្នុងវេលានោះថា រាងកាយ ( របស់ទព្វមល្លបុត្ត ) បែកធ្លាយហើយ សញ្ញា ក៏រលត់ វេទនាទាំងអស់ ក៏ត្រជាក់ សង្ខារធម៌ទាំងឡាយ ក៏ស្ងប់ រម្ងាប់ វិញ្ញាណ ក៏ដល់នូវសេចក្តីវិនាស ។ សូត្រទី