លោភសូត្រ

ក្បាលទី 36 · ទំព័រ 2

សុត្តន្តបិដក បាលីប្រែ - ៥៣ ខុទ្ទកនិកាយ ឥតិវុត្តក ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី ។ ធម៌ ១ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺលោភៈ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជា អនាគាមី ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ ល្មោភហើយ ព្រោះលោភៈណា តែង ទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹង ដោយបញ្ញា ដ៏ប្រពៃហើយ រមែងលះបង់លោភៈនោះ បាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោក នេះទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ទុក ហើយ ។ សូត្រ ទី ១ ។ ខុទ្ទនិកាយ ឈ្មោះ បរមត្ថទីបនី ខ្ញុំព្រះករុណាសូមវន្ទាព្រះមានព្រះភាគ ទ្រង់ជាទីពឹង ទ្រង់មានព្រះ ហបឫទ័យ ប្រកបដោយមហាករុណាទិគុណ យាងដល់ត្រើយនៃសាគរ គឺ ញេយ្យធម៌បានហើយ ទ្រង់មានទេសនាន័យដ៏វិចិត្រសុខុមគម្ភីរភាព ។ ខ្ញុំព្រះករុណាសូមវន្ទាព្រះធម៌នោះ ជាធម៌ឧត្តម ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បូជា ដែលនាំព្រះអរិយសាវ័កទាំងឡាយ សម្បូរដោយវិជ្ជា និងចរណៈ ឲ្យឆ្លងផុតអំពីលោក ។ ខ្ញុំព្រះករុណាសូមវន្ទាព្រះសង្ឃ ដែលជាព្រះអរិយៈនោះ លោកតាំងមាំ ក្នុងមគ្គ និងផល សម្បូរដោយសីលាទិគុណ ជាបុញ្ញក្ខេត្តដ៏ប្រសើរ ។ ដោយតេជានុភាពនៃបុណ្យដែលកើតអំពីការនមស្ការព្រះរតនត្រ័យ ដូច បានពណ៌នាមកនេះ សូមភ័យដែលកើតអំពីអន្តរាយរួចផុតដល់ខ្ញុំសព្វកាល ។ ព្រះធម្មសង្គាហកត្ថេរទាំងឡាយ ដែល