និទានវណ្ណនា

ក្បាលទី 36 · ទំព័រ 7

ឥតិវុត្តកៈមានពាក្យផ្តើមថា វុត្តំ ហេតំ ភគវតា និងព្រះសូត្រជាដើម ថា ឯកធម្មំ ភិក្ខវេ បជហថ នេះ ពាក្យនេះ ជាពាក្យផ្តើមព្រះសូត្រនោះ បទ ទាំងឡាយថា វុត្តំ ភគវតា ជាដើមជានាមបទ ។ បទថា ឥតិ ជាបទ និបាត បទថា ឬ ក្នុងបទថា បជហថ នេះ ជាបទឧបសគ្គ ។ បទថា ជហថ ជាបទអាខ្យាត ។ គប្បីជ្រាបការចែកបទក្នុងទីគ្រប់អន្លើតាមន័យនេះ។ អធិប្បាយ វុត្ត សព្ទ ម្យ៉ាងទៀត ដោយអត្ថវុត្តសព្ទ ដែលមានឧបសគ្គ និងមិនមានឧបសគ្គ រមែងប្រាកដក្នុងអត្ថទាំងឡាយ មានពាក្យថា ការព្រោះពូជ ការធ្វើពូជដែល ព្រោះឲ្យស្មើគ្នា ការកោរសក់ ការចិញ្ចឹមជីវិត ការរួចផុត ការប្រព្រឹត្តទៅ ដោយភាពជាបាវចនា ការរៀនសូត្រ ការពោល ។