អត្ថរបស់វុត្តសព្ទ

ក្បាលទី 36 · ទំព័រ 7

ពិតហើយ វុត្ត សព្ទ មកក្នុងការព្រោះពូជ ដូចក្នុងប្រយោគជាដើមថា គាវោ តស្ស បជាយន្តិ ខេត្តេ វុត្តំ វិរូហតិ វុត្តានំ ផលមស្នាតិ យោ មិត្តានំ ន ទុព្ភតិ ។ បុគ្គលណា មិនប្រទូស្តមិត្តទាំងឡាយ គោទាំងឡាយ របស់បុគ្គល នោះ សម្រាលកូនដោយស្រួល ពូជដែលបុគ្គលនោះ សាបព្រោះ ក្នុងស្រែ រមែងដុះដាល បុគ្គលនោះ រមែងបរិភោគផ្លែ នៃពូជ ទាំងឡាយ ដែលខ្លួនសាបព្រោះហើយ ។ មកក្នុងការធ្វើពូជដែលព្រោះឲ្យស្មើគ្នាដោយវត្ថុទាំងឡាយ មានរនាស់ ជាដើម ដូចក្នុងប្រយោគជាដើមថា នោ ច ខោ បដិវុត្តំ ។ មកក្នុងការ កោរសក់ ដូចក្នុងប្រយោគជាដើមថា កាបទិកោ នាម មាណវោ ទហរោ វុត្តសិរោ មាណពកំលោះម្នាក់ ឈ្មោះកាបទិកៈ មានក្បាលកោរហើយ ។ មកក្នុងការចិញ្ចឹមជីវិត ដូចក្នុងប្រយោគជាដើមថា បណ្ណលោមោ បរទត្តវុត្តោ មិគភូតេន ចេតសា វិហរាមិ ជាមនុស្សសម្លបរោម ចិញ្ចឹមជីវិត ដោយចតុប្បច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តដូចជាពួកសត្វម្រឹគ ។ មក ក្នុងការរួចផុតអំពីចំណង ដូចក្នុងប្រយោគជាដើមថា សេយ្យថាបិ នាម បណ្ឌុបលាសោ ពន្ធនា បវុត្តោ អភព្ភោ ហរិតត្តាយ ធម្មតាស្លឹកឈើទុំ ដែលជ្រុះចាកទងហើយ មិនអាចត្រឡប់ទៅជាមានពណ៌ខៀវវិញបាន ដូចម្តេច មិញ ។ មកក្នុងការប្រព្រឹត្តទៅ ដោយភាពជាបាវចនា ដូចក្នុងប្រយោគ ជាដើមថា យេសមិទំ ឯតរហិ ព្រាហ្មណា បេរាណំ មន្តបទំ គីតំ បវុត្តំ សមិហិតំ ឥសីទាំងឡាយណា ដែលជាបុព្វបុរសរបស់ព្រាហ្មណ៍ទាំងឡាយ ជាអ្នកកសាងមន្ត ជាអ្នករាយមន្ត លម្ហាននៃមន្តបុរាណនេះ ដែលពួកឥសី ណាបាន ( ស្វាធ្យាយ ) មកហើយ បានសូត្រមកហើយ បានសន្សំមកច្រើន ហើយ ឥឡូវនេះ ព្រាហ្មណ៍ទាំងនោះ តែងច្រៀង ( ស្វាធ្យាយ ) ។