អត្ថរបស់ឥតិសព្ទ
ព្រះមានព្រះភាគត្រាស់ហើយ ដូច្នេះហើយ ពោលទៀតថា ព្រះអរហន្ត ពោលហើយ ព្រោះហេតុនោះ ក្នុងទីនេះ ទើបមិនមានទោសនៃពាក្យដែល ពោលដដែលទៀត ។ គប្បីជ្រាបថា សព្ទដែលពោលត្រួតម្តងទៀត មាន ប្រយោជន៍ក្នុងទីនេះ ដូចពណ៌នាមកដូច្នេះ ។ អធិប្បាយ ឥតិ សព្ទ ឥតិ សព្ទនេះ ក្នុងបទថា ឥតិ មេ សុតំ នេះ ផ្សេងគ្នាដោយអត្ថ ជាអនេក គឺដោយអត្ថថា ហេតុ ដោយអត្ថថា បរិសមាបណ្ណ ដោយអត្ថថា ជាខាងដើម ដោយអត្ថថា បទដ្ឋបរិយាយ គឺការបរិយាយនៃបទ ដោយ អត្ថថា បការៈ ដោយអត្ថថា និទស្សនៈ ដោយអត្ថថា និធារណៈ ។ ពិត ហើយ ឥតិ សព្ទនោះ ប្រាកដក្នុងអត្ថថា ហេតុ ដូចក្នុងប្រយោគជាដើមថា រុប្បតីតិ ខោ ភិក្ខវេ តស្មា រូបន្តិ វុច្ចតិ ម្នាលភិក្ខុទាំងឡាយ ធម្មជាត ដែលហៅថា រូប ព្រោះបែកធ្លាយ ។ ប្រាកដក្នុងអត្ថ បរិសមាបន្ន ដូចក្នុង ប្រយោគជាដើមថា តស្មាតិហ មេ ភិក្ខវេ ធម្មទាយាទា ភវថ មា អាមិសទាយាទា អត្ថិ មេ តុម្ហេសុ អនុកម្បា កិន្តិ មេ សាវកា ធម្មទាយាទា ភវេយ្យុំ នោ អាមិសទាយាទ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ នោះ ក្នុងកាលឥឡូវនេះ ចូរអ្នកទាំងឡាយយកធម៌របស់តថាគតជាមត៌ក កុំ យកអាមិសជាមត៌កឡើយ តថាគតមានសេចក្តីអនុគ្រោះចំពោះអ្នកទាំងឡាយ ថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិស ជាមត៌កឡីយ ។ ប្រាកដក្នុងអត្ថថា ជាខាងដើម ដូចក្នុងប្រយោគជាដើមថា ឥតិ វា ឥតិ ឯវរូប វិសូកទស្សនា បដិវិរតោ ឯព្រះសមណគោតម ទ្រង់ វៀរស្រឡះចាកកិរិយាស្តាប់ និងការមើលនូវ ដែលជាសត្រូវដល់កុសលធម៌ មានសភាពដូច្នេះឯង ។ ប្រាកដក្នុងអត្ថថា បទដ្ឋបរិយាយ ដូចក្នុងប្រយោគ ជាដើមថា មាគន្ទិយោតិ តស្ស ព្រាហ្មណស្ស នាមំ សង្ខា សមញ្ញា វោហារោតិ ឥតិ មាគន្ទិយោ ពាក