អដ្ឋកថាលោភសូត្រ

ក្បាលទី 36 · ទំព័រ 76

ឥឡូវនេះ ដល់ឱកាសនៃកិច្ចពណ៌នាព្រះសូត្រ ដែលព្រះមាន ព្រះភាគ ទ្រង់លើកឡើងដោយន័យជាដើមថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ ដូច្នេះ ។ ឯកិច្ចពណ៌នានេះ ព្រោះជាការប្រាកដ ដែលលោកពោលវិភាគ ដល់និក្ខេបទរបស់ព្រះសូត្រ ដូច្នោះ យើង នឹងវិភាគនិក្ខេបទរបស់សូត្រ ។ ពិតហើយ និក្ខេបទមាន ៤ យ៉ាង គឺអត្តជ្ឈាសយ ១ បរជ្ឈាសយ ១ បុច្ឆាវសិក ១ អត្ថុប្បត្តិក ១ ។ សេចក្តីពិត ព្រះសូត្រទាំងឡាយ សូម្បីមាន ប្រភេទរាប់សែនមិនមែនតិច ក៏មិនលើស ១៦ យ៉ាង ដោយបដ្ឋានន័យ មាន សង្កិលេសភាគិយជាដើម យ៉ាងណា ព្រះសូត្រទាំងឡាយ រមែងមិនលើស ៤ យ៉ាងទៅបាន ដោយនិក្ខេបទរបស់សូត្រ មានអត្តជ្ឈាសយជាដើម ដូច្នោះ ដោយប្រការដូច្នេះ ។ ក្នុង ៤ យ៉ាងនោះ អត្តជ្ឈាសយ និងអត្ថុប្បត្តិ តែង មានការជាប់ជំពាក់ជាមួយបរជ្ឈាសយ និងបុច្ឆា ព្រោះមានការបន្តនៃអត្តជ្ឈាសយ និងបុច្ឆា គឺអត្តជ្ឈាសយ និងបរជ្ឈាសយ អត្តជ្ឈាសយ និងបុច្ឆាវសិក អត្ថុប្បត្តិក និងបរជ្ឈាសយ អត្ថុប្បត្តិក និងបុច្ឆាវសិក យ៉ាងណា សេចក្តីពិត អត្ថុប្បត្តិ រមែងមានការជាប់ទាក់ទងដោយអត្តជ្ឈាសយ ដូច្នោះ តែអត្ថុប្បត្តិ មិនមានការជាប់ទាក់ទងដោយអត្តជ្ឈាសយជាដើម ដែលកើត ឡើងដល់ខ្លួន ព្រោះដូច្នោះ បដ្ឋានន័យដែលមិនមានសេសសល់ រមែងមិន កើត ។ ម្យ៉ាងទៀត គប្បីជ្រាបថា លោកពោលដល់និក្ខេបទរបស់ព្រះសូត្រ ៤ យ៉ាង ដោយតាំងមាតិកានៃនិក្ខេបទដ៏សេស ដែលកើតឡើងព្រោះឈម ចុះខាងក្នុងរបស់ន័យនោះ ។ គប្បីជ្រាបអត្ថក្នុងសូត្រនោះដូចតទៅនេះ ឈ្មោះថា និក្ខេប ព្រោះអត្ថថា ដែលគេតាំង ។