អត្ថរបស់ឯកសព្ទ
ក្បាលទី 36 · ទំព័រ 80
លើកឡើងដោយអជ្ឈាសយនៃបុគ្គលពួកណា ឆ្លើយថា ដោយអជ្ឈាសយនៃ បុគ្គលដែលមិនឃើញទោសក្នុងលោភៈ តែអាចារ្យពួកខ្លះពោលថា ជាអត្តជ្ឈាសយ ។ ឯក សព្ទ ក្នុងបទជាដើមថា ឯកធម្មំ ភិក្ខវេ នេះ ឯក សព្ទ មកក្នុងអត្ថថា ដទៃ ដូចក្នុងប្រយោគជាដើមថា សស្សតោ អត្តា ច លោកោ ច ឥទមេវ សច្ចំ មោឃមាញ្ញន្តិ ឥត្ថេកេ អធិវទំ គឺសមណព្រាហ្មណ៍ពួកខ្លះ និយាយយ៉ាងនេះថា អត្តាក្តី លោកក្តី ជាសភាវៈទៀង ការយល់ឃើញនេះ ឯង ត្រូវពិត ការយល់ឃើញដទៃ ជាមោឃៈ ។