អត្ថរបស់ធម្មសព្ទ

ក្បាលទី 36 · ទំព័រ 80

រមែងមានក្នុងការប្រសើរ ដូចក្នុងប្រយោគជាដើមថា ចេតសោ ឯកោទិភាវំ មានសភាពជាចិត្តខ្ពស់ឯក ។ មកក្នុងអត្ថថា មិនមានសម្លាញ់ ដូចក្នុងប្រយោគជាដើមថា ឯកោវូបកដ្ឋោ ជាបុគ្គលម្នាក់ឯង ដោះខ្លួនចេញចាកពួក ។ មានអត្ថថា ការរាប់ ដូចក្នុង ប្រយោគជាដើមថា អយំ ភិក្ខវេ ឯកោវ ខណោ ច សមយោ ច ព្រហ្មចរិយវាសាយ ម្នាលភិក្ខុទាំងឡាយ នេះជាខណៈ និងសម័យនៃការនៅ ប្រព្រឹត្តព្រហ្មចារ្យតែមួយ ដូច្នេះ ។ ក្នុងសូត្រនេះ ឯក សព្ទ គប្បីឃើញថា ប្រើក្នុងអត្ថថារាប់ ។ ធម្ម សព្ទ រមែងប្រាកដក្នុងអត្ថទាំងឡាយដូចជាបរិយត្តិ សច្ចៈ សមាធិ បញ្ញា បកតិ បុញ្ញ អាបត្តិ សុញ្ញតា ញេយ្យ សភាវៈជាដើម ។ មកក្នុងអត្ថថា បរិយត្តិ ដូចក្នុងប្រយោគជាដើមថា ឥធ ភិក្ខុ ធម្មំ បរិយាបុណាតិ សុត្តំ គេយ្យំ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ភិក្ខុក្នុង សាសនានេះ រេឲ្យននូវធម គឺសុត្ត់ គេយ្យ់ ។ បេ ។ មកក្នុងអត្ថថា សច្ចៈ ដូចក្នុងប្រយោគជាដើមថា ទិដ្ឋធម្មោ ឃើញ ធម៌ហើយ ។ មកក្នុងអត្ថថា សមាធិ ដូចក្នុងប្រយោគជាដើមថា ឯវំ ធម្មា តេ ភគវន្តោ អហេសុំ ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះខ្លះ ។ មកក្នុងអត្ថថា បញ្ញា ដូចក្នុងប្រយោគជាដើមថា សច្ចំ ធម្មោ ធិតិ ចាគោ សវេ បេច្ច ន សោចតិ ធម៌ទាំង ៤ នេះ គឺសច្ចៈ ១ ធម្មៈ ( បញ្ញា ) ១ ធីតិ ( ព្យាយាម ) ១ ចាគៈ ( ការបរិច្ចាគ ) ១ … មិនសោយសោក ក្នុងលោកខាងមុខ ។ មកក្នុងអត្ថថា ប្រក្រតី ដូចក្នុងប្រយោគជាដើមថា ជាតិធម្មានំ ភិក្ខវេ សត្តានំ ឯវំ ឥច្ឆា ឧប្បជ្ជតិ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានជាតិជាធម្មតា ( ប្រក្រតី ) តែងមានសេចក្តីប្រាថ្នាកើតឡើងយ៉ាងនេះថា ។ មកក្នុងអត្ថថា បុណ្យ ដូចក្នុងប្រយោគជាដើមថ