អដ្ឋកថាមោហសូត្រ

ក្បាលទី 36 · ទំព័រ 108

មោហសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មោហំ បានដល់ ការមិនដឹង ។ ពិតហើយ ការមិន ដឹងនោះ មានប្រភេទច្រើនយ៉ាង វិភាគដោយន័យជាដើមថា ការមិនដឹងក្នុង ទុក្ខ ការមិនដឹងក្នុងហេតុឲ្យកើតទុក្ខ ការមិនដឹងក្នុងការរម្លត់ទុក្ខ ការមិនដឹង ក្នុងបដិបទាឲ្យដល់នូវការរម្លត់ទុក្ខ លោកពោលថា មោហៈ ព្រោះអត្ថថា ជាហេតុឲ្យវង្វេង ឬវង្វេងទៅឯង ឬត្រឹមតែជាការវង្វេងបុណ្ណោះ ។ គប្បី ឃើញថា មោហៈនោះ មានភាពដែលចិត្តងងឹតជាលក្ខណៈ ឬមានការមិន ដឹងជាលក្ខណៈ មានការមិនចាក់ធ្លុះជាកិច្ច ឬមានការបិទបាំងសភាវៈអារម្មណ៍ ជាកិច្ច មានកិច្ចបដិបត្តិខុសជាអាការប្រាកដ ឬមានការងងឹតជាអាការប្រាកដ មានអយោនិសោមនសិការជាបទដ្ឋាន ជាបឫសគល់នៃអកុសលទាំងពួង ។ ឥឡូវនេះ គប្បីឃើញសេចក្តីនៃបទថា បជហថ ដូច្នេះថា ជនអ្នកវង្វេង រមែងមិនស្គាល់ប្រយោជន៍ ជនអ្នកវង្វេង រមែង មិនឃើញធម៌ មោហៈគ្របសង្កត់នរជន ក្នុងកាលណា សេចក្តី ងងឹតដ៏មានកម្លាំង ក៏កើតឡើងក្នុងកាលនោះ ។ មោហៈជាហេតុឲ្យកើតសេចក្តីវិនាស មោហៈជាហេតុញ៉ាំងចិត្តក ម្រើក ។ បេ ។ ម្នាលភិក្ខុទាំងឡាយ អវិជ្ជាជាប្រធានដើម្បីចួបប្រទះ នូវ អកុសលធម៌ទាំងឡាយ ។ សត្វលោកមានមោហៈជាចំណង ប្រាកដដូចជាមានរូបចម្រើន។ ម្នាលភិក្ខុទាំងឡាយ កម្មណា ដែលបុគ្គលធ្វើដោយមោហៈ កើត អំពីមោហៈ មានមោហៈជាហេតុ មានមោហៈជាបច្ច័យ អត្តភាព របស់បុគ្គលនោះ កើតក្នុងទីណា កម្មនោះ រមែងឲ្យផលក្នុងទីនោះ ។ អ្នកទាំងឡាយ ចូរពិចារណាទោសក្នុងមោហៈ ដោយន័យជាដើមថា ម្នាលព្រាហ្មណ៍ បុគ្គលវង្វេងត្រូវមោហៈគ្របសង្កត់ មានចិត្តប្រកាន់មាំ រមែងជួបនូវភ័យ និងពៀរ សូម្បីក្នុងបច្ចុប្បន្ន រមែងជួបនូវភ័យ និងពៀរក្នុង ភពខាងមុខ និងដោ