កោធសូត្រ
ក្បាលទី 36 · ទំព័រ 110
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី ។ ធម៌ ១ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺសេចក្តី ក្រោធ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី ។ លុះព្រះមាន ព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រ នោះថា សត្វទាំងឡាយ ក្រោធហើយ ព្រោះសេចក្តីក្រោធណា តែងទៅកាន់ទុគ្គតិ សត្វទាំងឡាយអ្នកឃើញច្បាស់ ដឹង ដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់សេចក្តីក្រោធ នោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់ លោកនេះទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៤ ។