អដ្ឋកថាកោធសូត្រ

ក្បាលទី 36 · ទំព័រ 111

ក្នុងកោធសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា កោធំ គឺ ទោសៈ ។ ព្រោះទោសៈនោះឯង លោក ពោលយ៉ាងនេះ ដោយអធ្យាស្រ័យរបស់បុគ្គលដែលជាអ្នកដឹង ដោយបរិយាយរបស់កោធៈ ដូច្នោះ គប្បីជ្រាបសេចក្តីក្នុងសូត្រនេះ ដោយន័យដែល ពោលហើយក្នុងសូត្រទី ២ នោះឯង ម្យ៉ាងទៀត គប្បីឃើញសេចក្តីក្រោធ មានការអាក់អន់ជាលក្ខណៈ មានការធ្វើអាឃាតជាកិច្ច មានការវិបត្តិនៃចិត្ត ជាអាការប្រាកដ មានការស្ហុយនៃចិត្តជាបទដ្ឋាន ។ គប្បីជ្រាបការផ្សេងគ្នា ដូច្នេះ ។