អដ្ឋកថាមក្ខសូត្រ
ក្នុងមក្ខសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មក្ខំ បានដល់ លុបគុណអ្នកដទៃ ។ ពិតហើយ បុគ្គលលុបគុណនោះ ដូចចាប់លាមក ហើយគ្រវែងអ្នកដទៃ កាយរបស់ខ្លួន រមែងប្រឡាក់មុន ដូច្នោះ លោកពោលថា ជាអ្នកលុបគុណអ្នកដទៃ ព្រោះ ធ្វើដូច្នោះ ដោយបំណងនឹងលុបគុណនៃអ្នកដទៃ ។ ជាការពិត បុគ្គលលុប គុណនោះ រមែងលុប គឺលាងនូវគុណនៃអ្នកដទៃឲ្យវិនាសទៅ ដូចសំពត់ ជូតទឹក ជូតទឹកដែលជាប់ខ្លួនអ្នកងូត ដូច្នោះ ។ ពិតហើយ លោកពោលថា មក្ខោ ព្រោះទម្លាយ កម្ចាត់បង់នូវសក្ការៈធំ ដែលជាទីប្រាកដដល់មនុស្ស ពួកដទៃ ។ គប្បីឃើញថា អ្នកលុបគុណនោះ មានការលាងគុណអ្នកដទៃ ជាលក្ខណៈ មានការធ្វើឲ្យមនុស្សទាំងឡាយវិនាសជាកិច្ច មានការបិទបាំង គុណរបស់បុគ្គលដទៃជាអាការប្រាកដ តែដោយអត្ថ គប្បីឃើញថា បុគ្គល លុបនូវគុណ ជាអ្នកមានចិត្តុប្បាទសហគតៈដោយទោមនស្ស ប្រព្រឹត្តទៅ ដោយអាការលុបលាងគុណរបស់អ្នកដទៃ ។ បទថា បជហថ អធិប្បាយថា អ្នកទាំងឡាយ ចូរពិចារណាទោស មានប្រភេទដូចពោលហើយក្នុងមក្ខៈនោះ និងទោសមាន ន័យដូចពោលហើយក្នុងទោសៈ និងអានិសង្សក្នុងការលះ ទោសតាមដែលពោលនោះ ហើយលះដោយតទង្គៈជាដើម ក្នុងចំណែក ខាងដើម ខ្វល់ខ្វាយឲ្យកើតវិបស្សនា ហើយលះមិនឲ្យមានចំណែកសេសសល់ ដោយតតិយមគ្គ ។