មានសូត្រ
បទថា មក្ខិតាសេ បានដល់ ជាអ្នកលុបលាងគុណរបស់អ្នកដទៃ គឺ ធ្វើឲ្យជ្រះសេចក្តីល្អរបស់អ្នកដទៃ ។ អធិប្បាយថា ជាបុគ្គលកម្ចាត់នូវគុណ របស់ខ្លួន ចាកការដែលលុបលាងគុណរបស់អ្នកដទៃនោះផង ។ បទដ៏សេសមាន ន័យដូចពោលហើយនេះឯង ។ ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ ចេញ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយ ជាអនាគាមី ។ ធម៌ ១ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ធម៌ ១ គឺមានះ តថាគតជាអ្នកធានា ដើម្បីឲ្យអ្នកទាំងឡាយជាអនាគាមី ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ ប្រកាន់ហើយ ព្រោះមានះណា តែង ទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹង ដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មានះនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះ ទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៦ ។ ៥