អដ្ឋកថាមានសូត្រ

ក្បាលទី 36 · ទំព័រ 115

មានសូត្រ ក្នុងមានសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា មានំ បានដល់ មានចិត្តរឹងត្អឹងអាស្រ័យជាតិជាដើម ។ ព្រោះថា បុគ្គលមានចិត្តបោងឡើងនោះ លោកពោលថា មានោ ជាអ្នកមាន ការប្រកាន់ខ្លួន ព្រោះអត្ថថា ជាហេតុធ្វើឲ្យសំខាន់ ដោយន័យជាដើមថា សេយ្យោហមស្មិ យើងជាបុគ្គលប្រសើរ ឬសម្គាល់ខ្លួនឯង ឬជាអ្នកលើក តម្កើងនូវការរាប់អាន មានះនោះមាន ៣ យ៉ាង គឺមានះថា អញជាបុគ្គល ប្រសើរជាង ១ មានះថា អញជាបុគ្គលស្មើអ្នកដទៃ ១ មានះថា អញជា បុគ្គលអន់ ១ គប្បីឃើញមានះ មានការលើកតម្កើងខ្លួនជាលក្ខណៈ ៩ យ៉ាង គឺមានះថា អញជាអ្នកប្រសើរជាងអ្នកប្រសើរ ១ ស្មើគ្នានឹងបុគ្គលប្រសើរ ១ អន់ជាងបុគ្គលប្រសើរ ១ ប្រសើរជាងបុគ្គលស្មើ ១ ស្មើនឹងបុគ្គលស្មើ ១ អន់ជាងបុគ្គលស្មើ ១ ប្រសើរជាងបុគ្គលអន់ ១ ស្មើគ្នានឹងបុគ្គលអន់ ១ អន់ ជាងបុគ្គលអន់ ១ មានការប្រកាន់ខ្លួនជាកិច្ច ឬមានការលើកតម្កើងជាកិច្ច មានភាពបោងឡើងជាអាការប្រាកដ ឬមានភាពធំក្រៃលែងជាអាការប្រាកដ ដូចមនុស្សឆ្កួត មានលោភៈដែលប្រាសចាកទិដ្ឋិជាបទដ្ឋាន ។ បទថា បជហថ មានអធិប្បាយថា អ្នកទាំងឡាយ ចូរពិចារណាទោសមាន ប្រភេទជាដើមយ៉ាងនេះថា មានះទាំងអស់នោះ មានការលើកខ្លួន និង សង្កត់អ្នកដទៃជានិមិត្ត ជាហេតុ មិនធ្វើការថ្វាយបង្គំ ការទទួល អញ្ជលីកម្ម និងសាមីចិកម្មជាដើមក្នុងលោកអ្នកដែលនៅក្នុងឋានៈជាទីគោរព ជាហេតុឲ្យ ដល់នូវសេចក្តីប្រមាទ ដោយការស្រវឹងក្នុងជាតិ និងស្រវឹងក្នុងបុគ្គលជាដើម និងអានិសង្សនៃការមិនមានមានះ ដែលផ្ទុយគ្នានឹងទោសនោះ ហើយផ្តើមតាំងចិត្ត បង្អោនក្នុងសព្រហ្មចារីទាំងឡាយ ដូចចណ្ឌាលបុគ្គលចូលទៅកាន់រាជសភា ហើយលះនូវមានះនោះដោយតទង្គប្បហាន ក្នុងចំណ