សព្វសូត្រ
ក្បាលទី 36 · ទំព័រ 120
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ ដឹងនូវហេតុទាំងពួង មិនញ៉ាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវហេតុទាំងនោះ មិនគួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ច្បាស់ កំណត់ដឹង នូវហេតុទាំងពួង ញ៉ាំងចិត្តឲ្យនឿយណាយ លះបង់នូវ ហេតុទាំងនោះបាន ទើបគួរដើម្បីអស់ទុក្ខ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថា ព័ន្ធនេះ ក្នុងសូត្រនោះថា បុគ្គលណាដឹងហេតុទាំងពួង ដោយអាការទាំងពួង មិន ត្រេកអរក្នុងផល ( សកលកាយ ) ទាំងពួង បុគ្គល នោះឯង កំណត់ដឹងហេតុទាំងពួង បុគ្គលនោះ ទើប កន្លងទុក្ខទាំងពួងបាន ដោយពិត ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៧ ។