អដ្ឋកថាសព្វសូត្រ

ក្បាលទី 36 · ទំព័រ 121

ក្នុងសព្វសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សព្វំ គឺមិនមានសេសសល់ ។ សព្វ សព្ទនេះ ប្រាប់ដល់វត្ថុដែលមិនសល់ ។ សព្វ សព្ទនោះឯង ដល់នូវការមិនមាន សេសសល់នៃសេចក្តីទាំងអស់ ដូចជា រូបទាំងអស់ វេទនាទាំងអស់ ក្នុង ធម៌ដែលទាក់ទងដោយសក្កាយទាំងអស់ ។ ម្យ៉ាងទៀត សព្វ សព្ទនេះមាន ២ យ៉ាង គឺសប្បទេសវិស័យ ( មានដោយចំណែកខ្លះ ) និប្បទេសវិស័យ ( មានទាំងអស់ ) ។ ពិតហើយ សព្វ សព្ទនេះ មានបទដែលឃើញបាន ក្នុងវិស័យ ៤ គឺសព្វសព្វវិស័យ បទេសសព្វវិស័យ អាយតនសព្វវិស័យ សក្កាយសព្វវិស័យ ។ ក្នុងវិស័យទាំងនោះ វិស័យដែលមកហើយ ក្នុង សព្វសព្វវិស័យ ដូចក្នុងប្រយោគជាដើមថា សព្វេ ធម្មា សព្វាការេន ពុទ្ធស្ស ភគវតោ ញាណមុខេ អាបថមា គច្ឆន្តិ ធម៌ទាំងអស់ ( រាប់ ទាំងអតីត អនាគត និងបច្ចុប្បន្ន ) រមែងមកកាន់រង្វង់ក្នុងប្រធាននៃព្រះញាណ របស់ព្រះពុទ្ធមានភាគ ដោយអាការសព្វគ្រប់ ។ មកក្នុងសព្វបទេសវិស័យ ដូចក្នុងប្រយោគជាដើមថា ព្រះអង្គត្រាស់ថា សព្វេសំ វោ សារិបុត្តា សុភាសិតំ បរិយាយេន ម្នាលសារីបុត្រ បើដោយបរិយាយ អ្នកទាំងអស់ គ្នាសុទ្ធតែនិយាយត្រូវហើយ ។ មកក្នុងអាយតនសព្វវិស័យ ដូចក្នុងប្រយោគ ជាដើមថា សព្វំ វោ ភិក្ខវេ ទេសេសាមិ តំ សុណាថ ។ កិញ្ច ភិក្ខវេ សព្វំ