អត្ថរបស់សព្វសព្ទ
ចក្ខុព្ចោវ រូបញ្ច ។ បេ ។ មនព្ចោវ ធម្មេ ច ម្នាលភិក្ខុទាំងឡាយ តថាគតនឹង សម្តែងនូវអាយតនៈទាំងពួងដល់អ្នកទាំងឡាយ អ្នកទាំងឡាយចាំស្តាប់នូវ អាយតនៈនោះចុះ ។ ម្នាលភិក្ខុទាំងឡាយ អាយតនៈទាំងពួង តើដូចម្តេច គឺ ភ្នែក ១ រូប ១ ។ បេ ។ ធម្មារម្មណ៍ ១ ។ មកក្នុងសក្កាយសព្វវិស័យ ដូច ក្នុងប្រយោគជាដើមថា ភគវា ឯតទវោច សព្វធម្មមូលបរិយាយំ វោ ភិក្ខវេទេ សិស្សាមិ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងបរិយាយដែលជាឫសគល់ នៃធម៌ទាំងពួង ប្រាប់អ្នកទាំងឡាយ ។ សព្វ សព្ទ ដែលមកក្នុងសព្វសព្វវិស័យនោះ ឈ្មោះថា និប្បទេសវិស័យ ។ មកក្នុង ៣ វិស័យក្រៅ អំពីនោះ ឈ្មោះថា សប្បទេសវិស័យ ។ តែក្នុងទីនេះ គប្បីជ្រាបថា មក ក្នុងសក្កាយសព្វវិស័យ ។ បទថា សព្វំ ក្នុងទីនេះ លោកកាន់យកធម៌ ប្រព្រឹត្តទៅក្នុងភូមិ ៣ ដែលជាអារម្មណ៍នៃវិបស្សនា ដោយមិនមាន ចំណែកសេសសល់ ។ បទថា អនភិជានំ សេចក្តីថា ភិក្ខុមិនដឹងក្រៃលែងក្នុងធម៌ដែលគួរដឹង ទាំងពួង ដោយសេចក្តីពិតមិនវិបរិត គឺមិនដឹងដោយញាណដ៏វិសេស មាន ជាដើមថា ធម៌ទាំងនេះជាកុសល ធម៌ទាំងនេះជាអកុសល ធម៌ទាំងនេះ មានទោស ធម៌ទាំងនេះមិនមានទោស និងមានជាដើមថា ធម៌ពួកនេះជាធាតុ ១៨ ធម៌ពួកនេះជាទុក្ខអរិយសច្ច ធម៌ទាំងនេះជាទុក្ខសមុទយអរិយសច្ច ។ បទថា អបរិជានំ បានដល់ មិនកំណត់ដឹង ។ ពិតហើយ បុគ្គលណា កំណត់ដឹងធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ បុគ្គលនោះ រមែងដឹងដោយបរិញ្ញា គឺដោយញាតប្បរិញ្ញា ១ តីរណប្បរិញ្ញា ១ បហានប្បរិញ្ញា ១ ។ ក្នុងបរិញ្ញា ៣ នោះ ញាតប្បរិញ្ញាដូចម្តេច ភិក្ខុកំណត់ដឹងនាមរូប ប្រព្រឹត្តទៅក្នុងភូមិ ៣ គឺរូបមានប្រភេទជាដើមថា ភូតរូប និងបសាទរូប និង នាម មានប្រភេទជាដើមថា ផស្សៈ ថ