មានបរិញ្ញាសូត្រ
ក្បាលទី 36 · ទំព័រ 127
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ ដឹងនូវមានះ មិនញ៉ាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវមានះនោះ មិនគួរ ដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ ដឹងនូវមានះ ញ៉ាំងចិត្តឲ្យនឿយណាយ លះបង់នូវមានះនោះបាន ទើបគួរដើម្បី អស់ទុក្ខ ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់ គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ពួកសត្វនេះ ជាអ្នកប្រកបដោយមានះ ត្រូវមានះចាក់ ស្រែះហើយ ត្រេកអរក្នុងភព កាលមិនកំណត់ដឹងមានះ តែងមកកាន់ភពថ្មីទៀត ចំណែកពួកសត្វណា លះបង់ មានះបានហើយ ផុតស្រឡះហើយ ព្រោះអស់មានះ សត្វទាំងនោះ គ្របសង្កត់នូវគ្រឿងចាក់ស្រែះ គឺមានះ បានហើយ កន្លងបង់នូវគ្រឿងចាក់ស្រែះទាំងពួងបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនុ៎ះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៨ ។ ៥