អដ្ឋកថាមានបរិញ្ញាសូត្រ
ក្នុងមានះសូត្រទី ៨ មិនមានរឿងដែលមិនធ្លាប់ពោល ទេសនា ប្រព្រឹត្តទៅដោយមានះសុទ្ធ ។ ក្នុងគាថាទាំងឡាយ មានអធិប្បាយដូចតទៅនេះ បទថា មានុបេតា អយំ បជា សេចក្តីថា សត្វទាំងនេះបានឈ្មោះថា បជា ព្រោះកើតដោយកម្ម ក្កិលេសប្រកបដោយមានះ ដែលមានការប្រកាន់ខ្លួនជាលក្ខណៈ ។ បទថា មានគន្ថា ភវេ រតា សេចក្តីថា សត្វទាំងឡាយត្រូវមានះរួបរឹត គឺប្រកបដោយ មានសំយោជនៈ អប់រំមកអំពីមានះនោះអស់កាលយូរ ត្រេកអរក្នុង កាមភពជាដើម ដោយហេតុខុសក្នុងសង្ខារនោះថា ទៀង ជាសុខ មានតួខ្លួន ជាដើម ព្រោះវង្វេងក្នុងសង្ខារទាំងឡាយថា នេះរបស់អញដោយការប្រកាន់ ខ្លួន ។ បទថា មានំ អបរិជានន្តា សេចក្តីថា មិនកំណត់ដឹងនូវមានះនោះ ដោយបរិញ្ញា ៣ ឬមិនផុតមានះនោះ ដោយអរហត្តមគ្គញ្ញាណ ។ អាចារ្យ ពួកខ្លះពោលថា មានំ បរិញ្ញាយ ដូច្នេះក៏មាន ។ បទថា អាគន្តារោ បុនព្ភវំ សេចក្តីថា ជាអ្នកពាល់ត្រូវ គឺចូលទៅកាន់ភពដែលនឹងត្រូវកើតតទៅ ឬទៅកាន់ សង្សារ ដែលបានដល់ភពថ្មី ចាកទីដែលកើតរឿយៗ ដោយការវិលវល់ ទៅមក អធិប្បាយថា មិនផុតចាកភព ។ បទថា យេ ច មានំ បហន្តាន វិមុត្តា មានសង្ខយេ ប្រែថា សត្វ ពួកណាលះនូវមានះបានហើយ បង្អោនទៅក្នុងធម៌ដែលអស់នូវមានះ អធិប្បាយ ថា សត្វពួកណាលះនូវមានះ ដោយប្រការទាំងពួង ដោយអរហត្តមគ្គហើយ បង្អោនទៅ គឺបង្អោនទៅដោយល្អក្នុងអរហត្តផល ឬក្នុងនិព្វានដែលអស់មានះ ដោយការរួចផុតកិលេសសព្វយ៉ាង ដែលមានមានះនោះជាអ្នកដើរតួ ។ បទថា តេ មានគន្ថាភិភូតា សព្វំ គន្ថំ ឧបច្ចគុំ ប្រែថា សត្វទាំងនោះគ្រប សង្កត់កិលេស ជាគ្រឿងរួបរឹត គឺមានះបាន ឈានកន្លងនូវកិលេសជាគ្រឿង រួបរឹតទាំងពួង សេចក្តីថា សត្វទាំងនោះ គឺព្រះអរហន្ត ដែលមានសំយោជនៈ គឺភពអស់ទៅ