លោភបរិញ្ញាសូត្រ

ក្បាលទី 36 · ទំព័រ 130

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិនកំណត់ ដឹងនូវលោភៈ មិនញ៉ាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវលោភៈនោះ មិន គួរដើម្បីអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវលោភៈ ញ៉ាំងចិត្តឲ្យនឿយណាយ លះបង់នូវលោភៈនោះបាន ទើបគួរដើម្បីអស់ទុក្ខ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ ជាប់ហើយ ព្រោះលោភៈណា តែង ទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹង ដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់លោភៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះ ទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៩ ។