ទោសបរិញ្ញាសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិន កំណត់ដឹងនូវទោសៈ មិនញ៉ាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវទោសៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវទោសៈ ញ៉ាំងចិត្តឲ្យនឿយណាយ លះបង់នូវទោសៈនោះបាន ទើបគួរដើម្បីអស់ទុក្ខ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ ប្រទូស្តហើយ ព្រោះទោសៈណា តែង ទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹង ដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់ទោសៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មក កាន់លោកនេះ ទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ១០ ។ បាដិភោគវគ្គទី ១ ចប់ ឧទ្ទាននៃបាដិភោគវគ្គនោះ គឺ និយាយអំពីរាគៈ ១ ទោសៈ ១ មោហៈ ១ សេចក្តី ក្រោធ ១ សេចក្តីលុបគុណ ១ មានះ ១ ហេតុទាំងពួង ១ មានះ ១ រាគៈ ទោសៈ ២ ទៀត អ្នកប្រាជ ទាំងឡាយពោលថា ជាបឋមវគ្គ ។