អដ្ឋកថាទោសបរិញ្ញាសូត្រ

ក្បាលទី 36 · ទំព័រ 133

ក្នុងទោសបរិញ្ញាសូត្រទី ១០ មិនធ្លាប់មានរឿងដែលមិនធ្លាប់ ពោល ធ្លាប់ពោលរឿងទោសៈមកហើយ ។ គប្បីឃើញថា សូត្រទាំងនោះ ព្រះមានព្រះភាគ ទ្រង់សម្តែងដល់អ្នកប្រាជ្ញដោយទេសនាវិលាស ឬដល់ វេនេយ្យសត្វ ដោយអធ្យាស្រ័យ ។ ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិន កំណត់ដឹងនូវមោហៈ មិនញ៉ាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវមោហៈនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កំណត់ដឹងនូវមោហៈ ញ៉ាំងចិត្តឲ្យនឿយណាយ លះបង់នូវមោហៈនោះបាន ទើបគួរនឹងអស់ទុក្ខ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា សត្វទាំងឡាយ វង្វេងហើយ ព្រោះមោហៈណា តែង ទៅកាន់ទុគ្គតិ សត្វទាំងឡាយ អ្នកឃើញច្បាស់ ដឹង ដោយបញ្ញាដ៏ប្រពៃហើយ រមែងលះបង់មោហៈនោះបាន លុះលះបង់បានហើយ មិនត្រឡប់មកកាន់លោកនេះ ទៀត ក្នុងកាលណាឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ១ ។ ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹងច្បាស់ មិន កំណត់ដឹងនូវសេចក្តីក្រោធ មិនញ៉ាំងចិត្តឲ្យនឿយណាយ មិនលះបង់នូវសេចក្តី ក្រោធនោះ មិនគួរដើម្បីនឹងអស់ទុក្ខបានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹងច្បាស់ កំណត់ដឹងនូវសេចក្តីក្រោធ ញ៉ាំងចិត្តឲ្យនឿយណាយ លះបង់ នូវសេចក្តីក្រោធនោះបាន ទើបគួរដើម្បីនឹងអស់ទុក្ខ ។