អដ្ឋកថាអវិជ្ជានីវរណសូត្រ
ក្នុងអវិជ្ជានីវរណសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ន អក្ខរៈ ក្នុងបទជាដើមថា នាហំ ភិក្ខវេ មានអត្ថ បដិសេធ ។ ព្រះមានព្រះភាគ ទ្រង់អាងដល់ខ្លួនរបស់ទ្រង់ថា អហំ ។ បទថា អញ្ញំ បានដល់ ធម៌ដទៃចាកនីវរណៈ គឺអវិជ្ជា ដែលត្រូវពោលឥឡូវនេះ ។ បទថា ឯកនីវរណម្បិ បានដល់ ធម៌រារាំងមិនឲ្យសម្រេចសេចក្តីល្អឯណានី មួយ ។ បទថា សមនុបស្សាមិ បានដល់ សមនុបស្សនា ២ យ៉ាង គឺ ទិដ្ឋិសមនុបស្សនា ការពិចារណាឃើញដោយទិដ្ឋិ ១ ញាណសមនុបស្សនា ពិចារណាឃើញដោយញាណ ១ ។ ក្នុងសមនុបស្សនា ២ យ៉ាងនោះ ការពិចារណាឃើញទីមកដោយបាលី មានពាក្យ រូបំ អត្តតោ សមនុបស្សតិ ពិចារណាឃើញរូបដោយភាពជាតួ ខ្លួន នេះឈ្មោះថា ទិដ្ឋិសមនុបស្សនា ។ ឯសមនុបស្សនាដែលមកដោយបាលី មានពាក្យថា អនិច្ចតោ សមនុបស្សតិ នោ និច្ចតោ ពិចារណាឃើញដោយ ភាពជារបស់មិនទៀង មិនពិចារណាឃើញដោយភាពជារបស់ទៀង នេះឈ្មោះ ថា ញាណសមនុបស្សនា ។ ក្នុងព្រះសូត្រ លោកបំណងយកញាណសមនុបស្សនាតែម្យ៉ាង ។ បទថា សមនុបស្សាមិ ភ្ជាប់ដោយ ន អក្ខរៈ ។ ដូចព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បីតថាគតពិនិត្យ មើលធម៌ទាំងពួង ដោយសមន្តចក្ខុ បានដល់ សព្វញ្ញុតញ្ញាណ ដូចផ្លែ កន្ទួតព្រៃក្នុងបាតដៃ គង់មិនឃើញសូម្បីនីវរណៈមួយដទៃ ។ បទថា យេន នីវរណេន និវុតា បជា ទីឃរត្តំ សន្ធាវន្តិ សំសរន្តិ ប្រែថា ពួកសត្វត្រូវនីវរណៈស្ទុះទៅ អន្ទោលទៅអស់កាលយូរ សេចក្តីថា សត្វទាំងឡាយ ត្រូវនីវរណៈគ្របសង្កត់ រឹតរុំឲ្យងងឹត មិនឲ្យដឹង ដើម្បីឃើញ ដើម្បីចាក់ធ្លុះសភាវធម៌ទាំងឡាយ ព្រោះសភាវធម៌ត្រូវបិទបាំង រមែងស្ទុះទៅ រមែងអន្ទោលទៅក្នុងសង្សារ ដែលមិនមានទីបំផុតខាងដើម និងក្នុងភពតូច ភពធំ អស់កប្បកំណត់ម