តណ្ញាសំយោជនសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ សត្វដែលប្រកបដោយសំយោជនៈ ណាហើយ តែងអន្ទោលទៅ ត្រាច់ទៅ អស់រាត្រីដ៏វែង ម្នាលភិក្ខុទាំងឡាយ តថាគតមិនឃើញសំយោជនៈដទៃនោះ សូម្បីតែសំយោជនៈមួយ ដូចជាតណ្ហា សំយោជនៈនេះឡើយ ម្នាលភិក្ខុទាំងឡាយ ហេតុតែសត្វទាំងឡាយ ដែល ប្រកបដោយតណ្ហាសំយោជនៈហើយ ទើបបានអន្ទោលទៅ ត្រាច់ទៅ អស់ រាត្រីវែង ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់ គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បុរស មានតណ្ហាជាគម្រប់ពីរ កាលអន្ទោលទៅកាន់ សង្សារ អស់កាលដ៏វែង រមែងមិនកន្លងនូវសង្សារវដ្ត ដែលមានសភាពយ៉ាងនេះ និងយ៉ាងដទៃបានឡើយ ភិក្ខុ ដឹងនូវតណ្ហានេះថា ជាទោស ជាដែនកើតនៃទុក្ខហើយ ជាអ្នកប្រាសចាកតណ្ហា មិនមានសេចក្តីប្រកាន់ ជាអ្នក មានសតិ គប្បីវៀរបង់ចោលចេញ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៥ ។