អដ្ឋកថាតណ្ញាសំយោជនសូត្រ

ក្បាលទី 36 · ទំព័រ 144

ក្នុងតណ្ហាសំយោជនសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅ នេះ ឈ្មោះថា សំយោជនៈ ព្រោះអត្ថថា ចងនូវបុគ្គលដែលមានសំយោជនៈ ដោយកម្ម និងវិបាកដែលជាទុក្ខ ឬដោយលំដាប់របស់ភពក្នុងភព កំណើត គតិ វិញ្ញាណដ្ឋិតិ និងសត្តាវាសជាដើម ឈ្មោះថា តណ្ហា ព្រោះអត្ថថា ជាទី មកនៃការចង់បាន ។ ឈ្មោះថា តណ្ហា ព្រោះអត្ថថា ធ្វើឲ្យតក់ស្លុត ឬ ញាប់ញ័រ ។ បទថា សំយុត្តា បានដល់ ចងឆ្វាក់ក្នុងអភិនិវេសវត្ថុ មាន ចក្ខុជាដើម បទដ៏សេស មានន័យដូចពោលហើយនោះឯង ។ ម្យ៉ាងទៀត ក្នុងទីនេះ សូម្បីអវិជ្ជាក៏ជាសំយោជនៈ និងតណ្ហាជានីវរណៈ នៅមានដោយពិត តែតណ្ហា រមែងចងនូវសត្វដោយភពដែលមានទោសដែល ត្រូវអវិជ្ជាបិទបាំង ព្រោះហេតុនោះ ដើម្បីសម្តែងការផ្សេងគ្នានេះ ទើបព្រះមាន ព្រះភាគត្រាស់អវិជ្ជាក្នុងសូត្រមុន ដោយភាពជានីវរណៈ និងត្រាស់ តណ្ហាក្នុងសូត្រនេះ ដោយភាពជាសំយោជនៈ ទាំងនេះដើម្បីឲ្យឃើញភាពជា ធំនៃនីវរណៈ និងសំយោជនៈ ដូចអវិជ្ជាជាធំ និងជាប្រធាននៃធម៌សៅហ្មង ទាំងឡាយ ដោយភាពជានីវរណៈ យ៉ាងណា តណ្ហាក៏ជាធំ និងជាប្រធាន របស់ធម៌សៅហ្មងទាំងនោះ ដោយភាពជាសំយោជនៈ ដូច្នោះ ព្រោះហេតុនោះ ដើម្បីសម្តែងភាពជាធំនៃធម៌សៅហ្មងទាំងនោះ ទើបត្រាស់ធម៌ទាំងនេះយ៉ាង នេះក្នុងសូត្រទាំង ២ ។ ម្យ៉ាងទៀត ដោយការផ្សេងគ្នា ត្រាស់អវិជ្ជាថា ជានីវរណៈ ព្រោះឃាត់នូវនិព្វានសុខ ។ ត្រាស់តណ្ហាថា ជាសំយោជនៈ ព្រោះចងសត្វដោយសង្សារទុក្ខ សូត្រទាំង ២ ត្រាស់ ២ ចំណែក ដោយធ្វើ អន្តរាយដល់ការឃើញការសម្រេច ឬដោយភាពជាសត្រូវរបស់វិជ្ជា និង ចរណៈ ។ អវិជ្ជា ជាសត្រូវដោយត្រង់របស់វិជ្ជា ធ្វើអន្តរាយក្រៃលែងដល់ ការឃើញនិព្វាន និងការឃើញដែលមិនវិបរិត ។ តណ្ញាជាសត្រូវដោយត្រង់ រប