បឋមសេក្ខសូត្រ

ក្បាលទី 36 · ទំព័រ 148

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុជាសេក្ខៈ មិនទាន់ សម្រេចអរហត្តផលនៅឡើយ ហើយប្រាថ្នាធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរ ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើបច្ច័យខាងក្នុង ឲ្យជាហេតុ ហើយមិនឃើញ ហេតុដទៃ សូម្បីតែហេតុមួយ ដែលមានឧបការៈច្រើនយ៉ាងនេះ ដូចជាយោនិសោមនសិការឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលធ្វើទុកក្នុងចិត្តដោយឧបាយ ហើយ ទើបលះបង់អកុសល ចម្រើនកុសលបាន ។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា យោនិសោមនសិការ ជាធម៌របស់ភិក្ខុជាសេក្ខៈ ធម៌ ដទៃ ដែលមានឧបការៈច្រើន ដើម្បីសម្រេចប្រយោជន៍ ដ៏ឧត្តមដូច្នោះមិនមានឡើយ កាលភិក្ខុផ្គងចិត្ត ដោយ ឧបាយ ទើបដល់នូវការអស់ទុក្ខបាន ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៦ ។ ៥