ភេទសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ កាលកើតឡើង ក្នុង លោក តែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន ដើម្បីមិនជាប្រយោជន៍ ដើម្បីមិនចម្រើនដល់ជនច្រើន ដើម្បីជា ទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ ។ ធម៌ ១ តើដូចម្តេច ។ គឺសង្ឃភេទ ( ការបំបែកសង្ឃ ) ។ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការ ឈ្លោះប្រកែកគ្នានិងគ្នា ក៏កើតមាន ការប្រទេចផ្តាសាគ្នានិងគ្នា ក៏កើតមាន ការបោកបោះពាក្យសម្តីដល់គ្នានិងគ្នា ក៏កើតមាន ការលះបង់គ្នានិងគ្នា ក៏កើតមាន ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាក្នុងសង្ឃនោះ ក៏មិនជ្រះថ្លា ជនពួក ខ្លះ ដែលជ្រះថ្លាស្រាប់ហើយ ក៏ងាកទៅជាយ៉ាងដទៃវិញ ។ លុះព្រះមាន ព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រ នោះថា បុគ្គលជាអ្នកបំបែកសង្ឃ ត្រេកអរក្នុងពួក មិនឋិតក្នុង ធម៌ តែងទៅកើតក្នុងអបាយ ទៅកើតក្នុងនរក តាំង នៅអស់មួយកប្ប រមែងសាបសូន្យចាកធម៌ជាទីក្សេម ចាកយោគៈ បុគ្គលបំបែកសង្ឃ ដែលព្រមព្រៀងគ្នា ហើយ តែងឆេះក្នុងនរកអស់មួយកប្ប ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ៨ ។ ៥