អដ្ឋកថាភេទសូត្រ
ក្នុងភេទសូត្រទី ៨ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ឯកធម្មោ បានដល់ ការតាំងឡើងនៃព្រះសូត្រនេះ ដូចម្តេច ។ ក្នុងសូត្រនេះ មានអត្ថុប្បត្តិហេតុសង្ខេបដូចតទៅនេះ បានឮថា ទេវទត្តបបួលព្រះបាទអជាតសត្តុឲ្យកាន់យកខុស សម្លាប់ព្រះបាទពិម្ពិសារ ដែលជាព្រះជនករបស់ព្រះអង្គខ្លះ បបួលនាយខ្មាន់ធ្នូឲ្យសម្លាប់ខ្លះ ធ្វើនូវ លោហិតុប្បាទដោយការប្រមេលោថ្មខ្លះ ទោសនោះមិនទាន់ប្រាកដ តែប្រាកដ ក្នុងកាលដែលលែងដំរីនាឡាគិរី ។ គ្រានោះ មហាជនបានក្រេវក្រោធឡើងថា ព្រះរាជាទ្រង់សេពគប់មនុស្សអាក្រក់បែបនេះហើយ បានប្រកាសឲ្យល្បី ខ្ចរខ្ចាយទៅ ។ ព្រះរាជាកាលបានស្តាប់ដូច្នោះ ទើបត្រាស់ឲ្យដកថាសអាហារ ៥០០ សម្រាប់ដែលទ្រង់ព្រះរាជទាន ទ្រង់មិនយាងទៅឧបដ្ឋាកទេវទត្តជាបន្តទៅទៀត ។ អ្នកនគរក៏មិនឲ្យអាហារត្រឹមតែមួយវែកដល់ទេវទត្តភិក្ខុ ដែល ចូលទៅរកត្រកូល ។ ទេវទត្តនោះវិនាសចាកលាភ និងសក្ការៈ បំណងនឹង ធ្វើជីវិតឲ្យតាំងនៅដោយការបោកបញ្ឆោត ទើបចូលទៅគាល់ព្រះសាស្តាទូល សូមវត្ថុ ៥ ប្រការ ត្រូវព្រះមានព្រះភាគទ្រង់ហាមដោយពុទ្ធតម្រាស់ថា កុំអី ទេវទត្ត ភិក្ខុណាប្រាថ្នា ភិក្ខុនោះ ចូរកាន់យកការនៅព្រៃជាវត្តចុះ ទេវទត្ត ញ៉ាំងជនដែលជ្រះថ្លាក្នុងសេចក្តីសៅហ្មង ជាបុគ្គលល្ងង់ខ្លៅ ឲ្យឃើញប្រពៃ ដោយវត្ថុ ៥ ប្រការនោះ ឲ្យភិក្ខុវជ្ជី ៥០០ ចាប់ស្លាក ហើយបំបែកសង្ឃឲ្យ បែកគ្នា នាំភិក្ខុនោះទៅកាន់គយាសីសបទេស ។ លំដាប់នោះ អគ្គសាវ័ក ២ រូប ដោយព្រះពុទ្ធតម្រាស់របស់ព្រះសាស្តា នាំគ្នាទៅកាន់គយាសីសបទេសនោះ សម្តែងធម៌ឲ្យភិក្ខុ ៥០០ នោះ តាំងនៅក្នុង អរិយផល ហើយនាំត្រឡប់មក ។ ឯភិក្ខុពួកណាគាប់ចិត្តក្នុងលទ្ធិរបស់ ទេវទត្ត ដែលព្យាយាមដើម្