អដ្ឋកថាមោទសូត្រ
ក្នុងមោទសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ឯកធម្មោ បានដល់ ធម៌ ១ ជាកុសលដែលមិនមាន ទោស ។ បើការវិវាទគប្បីកើតឡើងក្នុងសង្ឃថា នេះធម៌ នេះមិនមែនធម៌ ជាដើម ក្នុងសេចក្តីនោះ វិញ្ជូជន អ្នកប្រាថ្នាធម៌ គួរសិក្សាថា សេចក្តីនោះ ជាឋានៈដែលនឹងមាន គឺការវិវាទ កាលចម្រើនឡើង គប្បីប្រព្រឹត្តទៅដើម្បី កាច់បំបាក់នៃសង្ឃ ឬដើម្បីបំបែកសង្ឃ ។ បើអធិករណ៍នោះ ខ្លួនលើកឡើង តាំងទុកឯង គួរប្រញាប់វៀរចាក អធិករណ៍នោះ ដូចជាន់ភ្លើង ដូច្នោះ ។ កាលត្រូវអ្នកដទៃលើកអធិករណ៍ឡើង បើអាចស្ងប់អធិករណ៍នោះដោយខ្លួន ឯង គប្បីព្យាយាមទៅឲ្យឆ្ងាយ បដិបត្តិដូចអធិករណ៍នោះស្ងប់ ។ តែមិនអាច ឲ្យស្ងប់ដោយខ្លួនឯងបាន ការវិវាទនោះរឹងរឹតតែក្រៃលែងឡើង ព្រោះមិនស្ងប់ សូមឲ្យសព្រហ្មចារីដែលប្រាថ្នាការសិក្សា ជាអ្នកសមគួរក្នុងរឿងនោះ ជួយ ស្រោចស្រង់ រម្ងាប់អធិករណ៍នោះដោយធម៌ ដោយវិន័យ ដោយសត្ថុសាសនៈ គប្បីឲ្យអធិករណ៍ស្ងប់យ៉ាងនេះ ។ កាលអធិករណ៍ស្ងប់យ៉ាងនេះ កុសលធម៌ដែលធ្វើការព្រមព្រៀងនៃសង្ឃ លោកបំណងយក ឯកធម៌ ក្នុង ទីនេះ ។ ពិតហើយ កុសលធម៌នោះដោះនូវធម៌សៅហ្មង ដែលនាំវត្ថុដែល មិនជាប្រយោជន៍ និងសេចក្តីទុក្ខ ដែលគួរកើតរបស់ភិក្ខុទាំងឡាយ ដែលជា បក្ខពួកទាំងសងខាង កើតការសង្ស័យនឹងគ្នានៃភិក្ខុនី ឧបាសក ឧបាសិកា ដែលតាំងនៅ ដោយប្រព្រឹត្តតាមភិក្ខុទាំងនោះ របស់អារក្ខទេវតានោះ រហូតដល់ ទេវតា និងព្រហ្ម ហើយនាំវត្ថុជាប្រយោជន៍ និងសេចក្តីសុខឲ្យកើតដល់ សត្វលោក ព្រមទាំងទេវតា ព្រោះកុសលធម៌នោះជាហេតុនៃគំនរបុណ្យ ជាទីហូរចូលនៃកុសល ។