អត្ថរបស់ឥធសព្ទ

ក្បាលទី 36 · ទំព័រ 176

នោះ បុគ្គលដែលធ្វើលាយឡំគ្នាទាំង ២ យ៉ាង ភពខាងមុខ នឹងមានដូចម្តេច ។ លំដាប់នោះ ព្រះសាស្តា យាងទៅកាន់ធម្មសភា គង់ប្រថាប់លើ បវរពុទ្ធាសនៈ ដែលគេក្រាល បានស្តាប់ពាក្យនោះ កាលទ្រង់សម្តែងថា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានចិត្តសៅហ្មងក្នុងកាលជិតស្លាប់ ទុគ្គតិជាទី សង្ឃឹមបាន ដូច្នេះ ទើបទ្រង់សម្តែងសូត្រនេះដោយរឿងដែលកើតឡើងនេះ ។ ក្នុងបទនេះ បទថា ឥធ ជានិបាត ក្នុងការចង្អុលបង្ញាញដល់លំនៅ ។ លោកពោល ឥធ និបាតនេះ ក្នុងទីខ្លះ សំដៅទីលំនៅ ក្នុងបទជាដើមថា ឥធេវ តិដ្ឋមានស្ស ទេវភូតស្ស មេ សតោ ហៃសម្លាញ់រួមទុក្ខ កាលខ្ញុំ កើតជាទេវតា តាំងនៅក្នុងឱកាសនេះឯង ។ ក្នុងទីខ្លះ លោកសំដៅដល់ សាសនា ដូចក្នុងបទជាដើមថា ឥធេវ ភិក្ខវេ បឋមោ សមណោ ឥធ ទុតិយោ សមណោ សមណៈទី ១ មានតែក្នុងសាសនានេះ សមណៈទី ២ ក៏មានតែក្នុងសាសនានេះ ដូច្នេះ ។ ក្នុងទីខ្លះ ត្រឹមតែជាបទបូរណៈ ដូចក្នុង ប្រយោគថា ឥធាហំ ភិក្ខវេ ភុត្តាវី អស្សំ បវារិតោ ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគស្រេចហើយ ហាមភត្តហើយ ដូច្នេះ ។ ក្នុងទីខ្លះ សំដៅ ដល់លោក ក្នុងបទជាដើមថា ឥធ តថាគតោ លោកេ ឧប្បជ្ជតិ ព្រះតថាគត ទ្រង់រមែងកើតឡើងក្នុងលោកនេះ ដូច្នេះ ។ ក្នុងព្រះសូត្រនេះ ឥធ សព្ទ សំដៅដល់លោកនេះបុណ្ណោះ ។ បទថា ឯកច្ចំ បានដល់ មនុស្សម្នាក់ គឺបុគ្គលណាម្នាក់ ។ បទថា បុគ្គលលំ បានដល់ សត្វ ។ ពិតហើយ សត្វនោះ លោកហៅថា បុគ្គល ព្រោះ ញ៉ាំងកុសល អកុសល និងវិបាកនៃកុសល អកុសលនោះឲ្យបរិបូណ៌ តាម បច្ច័យ និងព្រោះអំណាចការស្លាប់លេបត្របាក់ ។ បទថា បទុដ្ឋចិត្តំ បាន ដល់ មានចិត្តល្អក់កករ ដោយការប្រទូស ដោយការអាឃាត ។ ម្យ៉ាងទៀត បទថា បទុដ្ឋចិត្តំ បានដល់ មានចិត្តល្អក់ក