ចិត្តឈាយីសូត្រ

ក្បាលទី 36 · ទំព័រ 180

ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ តថាគតកំណត់ដឹងចិត្តដោយ ចិត្ត ដឹងច្បាស់ បុគ្គលពួកខ្លះ ក្នុងលោកនេះ ដែលមានចិត្តជ្រះថ្លាហើយ យ៉ាងនេះថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុងសម័យនេះ នឹងទៅកើត ក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅតម្កល់ទុក ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ ហេតុតែមានចិត្តជ្រះថ្លាយ៉ាងនេះ លុះ បែកធ្លាយរាងកាយ ស្លាប់ទៅ ក៏រមែងទៅកើតឯសុគតិសួគ៌ទេវលោក ។ លុះ ព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ព្រះពុទ្ធទ្រង់ជ្រាបបុគ្គលពួកខ្លះ ដែលមានចិត្តជ្រះថ្លា ក្នុង លោកនេះ ទើបទ្រង់ព្យាករសេចក្តីនុ៎ះ ក្នុងសម្នាក់ភិក្ខុ ទាំងឡាយថា បើបុគ្គលនេះ ធ្វើមរណកាលទៅ ក្នុង សម័យនេះ នឹងទៅកើតក្នុងសុគតិ ព្រោះបុគ្គលនោះ មានចិត្តជ្រះថ្លា បុគ្គលបែបនោះ ដូចជាគេនាំយកទៅ តម្កល់ទុក ( ក្នុងសួគ៌ ) យ៉ាងនេះឯង សត្វទាំងឡាយ រមែងទៅកាន់សុគតិ ព្រោះហេតុតែមានចិត្តជ្រះថ្លា ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគ បានត្រាស់ទុក ហើយ ។ សូត្រទី ១ ។ ៥