បុញ្ញសូត្រ
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចបុណ្យ ឡើយ ម្នាលភិក្ខុទាំងឡាយ ព្រោះពាក្យថា បុណ្យនេះ ជាឈ្មោះនៃសេចក្តីសុខ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតស្គាល់ច្បាស់ ផលនៃបុណ្យ ដែលជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីស្រឡាញ់ ជាទីពេញចិត្ត ដែលតថាគតបានហើយ អស់កាល ជាអង្វែង ដែលតថាគតធ្វើហើយ អស់កាលជាអង្វែង ។ តថាគតបានចម្រើន មេត្តាចិត្ត អស់ ៧ ឆ្នាំ មិនបានមកកាន់លោកនេះទៀត អស់ ៧ សំវដ្តវិវដ្តកប្ប ម្នាលភិក្ខុទាំងឡាយ ដំណើរថា កាលកប្បវិនាស តថាគតបានទៅកើត ក្នុងអាភស្សរព្រហ្ម កាលកប្បចម្រើន តថាគតបានចូលទៅកាន់ព្រហ្មវិមាន ដែលសូន្យទទេ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីនោះ តថាគតជាព្រហ្ម ជាមហា ព្រហ្ម គ្របសង្កត់សត្វដទៃបាន សត្វដទៃមិនអាចគ្របសង្កត់តថាគតបានទេ តថាគតឃើញហេតុសព្វគ្រប់ អាចញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅបានដោយពិត ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតបានកើតជាព្រះឥន្ទ្រ ជាធំជាងទេវតា ទាំងឡាយ ៣៦ ដង បានជាស្តេចចក្រពត្តិ ធម្មិកធម្មរាជ ជាឥស្សរៈលើផែនដី ដែលមានសមុទ្រទាំង ៤ ជាទីបំផុត ជាស្តេចឈ្នះសង្រ្គាម មានជនបទ ដល់ នូវការមាំមួន បរិបូណ៌ដោយរតនៈទាំង ៧ ប្រការ អស់ច្រើនរយដង នឹង បាច់ពោលទៅថ្វី ដល់ប្រទេសរាជ្យ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះថា នេះជាផលកម្ម របស់អាត្មាអញ ដូចម្តេចហ្ន៎ នេះជាវិបាកនៃកម្មដូចម្តេច ដែលនាំឲ្យអាត្មាអញ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ក្នុងកាលឥឡូវនេះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្