អត្ថរបស់បុញ្ញសព្ទ

ក្បាលទី 36 · ទំព័រ 184

ក្នុងបុញ្ញសូត្រទី ២ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ មា សព្ទ ក្នុងបទថា មា ភិក្ខវេ បុញ្ញានំ នេះ ជានិបាត ចុះ ក្នុងអត្ថថា បដិសេធ ។ បុញ្ញ សព្ទ មកក្នុងផលនៃបុណ្យ ដូចក្នុងប្រយោគ ជាដើមថា កុសលានំ ភិក្ខវេ ធម្មានំ សមាទានហេតុ ឯវមិទំ បុញ្ញំ បវឌ្ឍតិ ម្នាលភិក្ខុទាំងឡាយ បុណ្យនេះរមែងចម្រើនឡើង ព្រោះហេតុសមាទាននូវ កុសលធម៌ទាំងឡាយយ៉ាងនេះ ។ មកក្នុងសុចរិតដែលជាកាមាវចរ និងរូបាវចរ ដូចក្នុងប្រយោគជាដើមថា អវិជ្ជាគតោ ភិក្ខវេ បុរិសបុគ្គលោ បុញ្ញព្ចោ សង្ខារំ អភិសង្ខរោតិ ម្នាលភិក្ខុទាំងឡាយ បើបុរសបុគ្គលលុះក្នុងអំណាច អវិជ្ជាហើយ រមែងតាក់តែងសង្ខារជាបុណ្យ ។ មកក្នុងឧបបត្តិភពដែលជា សុគតិវិសេស ដូចក្នុងប្រយោគជាដើមថា បុញ្ញូបគំ ភវតិ វិញ្ញាណ្បំ១ វិញ្ញាណរមែងចម្រើនដោយបុណ្យ ។ មកក្នុងកុសលចេតនា ដូចក្នុង ប្រយោគជាដើមថា តីណិមានិ ភិក្ខវេ បុញ្ញកិរិយាវត្ថូនិ កតមានិ តីណិ ទានមយំ បុញ្ញកិរិយាវត្ថុ សីលមយំ បុញ្ញកិរិយាវត្ថុ ភាវនាមយំ បុញ្ញកិរិយាវត្ថុ ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះ មាន ៣ ។ បុញ្ញកិរិយាវត្ថុ ៣ តើដូចម្តេច ។ គឺទានមយបុញ្ញកិរិយាវត្ថុ ១ សីលមយបុញ្ញកិរិយាវត្ថុ ១ ភាវនាមយបុញ្ញកិរិយាវត្ថុ ១ ។ តែក្នុងទីនេះបុណ្យ គប្បីជ្រាបថា មកក្នុង ។ កុសលធម៌ក្នុងភូមិទាំង ៣ ។ ក្នុងបទថា ភាយិត្ថ នេះ ភ័យមាន ២ យ៉ាង គឺញាណភ័យ ១ សារជ្ជភ័យ ១ ក្នុងភ័យ ២ យ៉ាងនោះ ញាណភ័យ មកក្នុងប្រយោគយោគ ជាដើមថា យេបិ តេ ភិក្ខវេ ទេវា ទីឃាយុកា វណ្ណវន្តោ សុខពហុលា ឧច្ចេសុ វិមានេសុ ចិរដ្ឋិតិកា តេបិ តថាគតស្ស ធម្មទេសនំ សុត្វា យេភុយ្យេន ភយំ សំវេគំ សន្តាសំ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាណា ដែលមានអ