អដ្ឋកថាឧភោអត្ថសូត្រ
ក្នុងឧភោអត្ថសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ភាវិតោ បានដល់ ធ្វើឲ្យកើតឡើង និងឲ្យចម្រើន ឡើង ។ បទថា ពហុលីកតោ បានដល់ ធ្វើឲ្យរឿយៗ ។ បទថា អត្ថោ បានដល់ ប្រយោជន៍ ។ ពិតហើយ ប្រយោជន៍នោះ លោកពោលថា អត្ថោ ព្រោះមិនមានសត្រូវ ព្រោះគួរចូលទៅដល់ ។ បទថា សមធិគ្គយ្ហ តិដ្ឋតិ បានដល់ ទាញដោយប្រពៃ គឺមិនលះ នៅប្រព្រឹត្តនៅឡើយ ។ បទថា ទិដ្ឋធម្មិកំ បានដល់ អត្តភាពដែលឃើញប្រចក្ស លោកហៅថា ទិដ្ឋធម៌ ។ សេចក្តីចម្រើនក្នុងទិដ្ឋធម៌ ឈ្មោះថា ទិដ្ឋធម្មិក អធិប្បាយថា សេចក្តីចម្រើន ដែលទាក់ទងក្នុងលោកនេះ ។ បទថា សម្បរាយិកំ បានដល់ លោកដទៃ ឈ្មោះថា សម្បរាយ ព្រោះគួរទៅខាងមុខ ដោយអំណាចធម៌ ។ សេចក្តី ចម្រើនខាងមុខ ឈ្មោះថា សម្បរាយិក លោកអធិប្បាយថា សេចក្តីចម្រើន ដែលទាក់ទងក្នុងលោកខាងមុខ ។ សួរថា ប្រយោជន៍បច្ចុប្បន្ននោះ គឺអ្វី ប្រយោជន៍ខាងមុខ គឺអ្វី ឆ្លើយថា ពោលត្រឹមតែដោយសង្ខេប អ្វីណាជា សេចក្តីសុខក្នុងលោកនេះ អ្វីណានាំសេចក្តីសុខមកឲ្យក្នុងលោកនេះ នេះឯង គឺប្រយោជន៍បច្ចុប្បន្ន ។ ដូចជាសុខរបស់គ្រហស្ថ មានជាដើមយ៉ាងនេះ គឺ របស់ប្រើដែលល្អ ការងារមិនច្របូកច្របល់ ដឹងវិធីរក្សាសុខភាព ធ្វើរបស់ ប្រើប្រាស់ស្អាត ចាត់ចែងការងារល្អ ជាងមានថ្វីដៃ និងស្វែងរកចំណេះដឹង សង្គ្រោះបរិវារ ។ ឯសេចក្តីសុខរបស់បព្វជិត មានគ្រឿងប្រើប្រាស់ប្រចាំខ្លួន គ្រឿងប្រើប្រាស់ បានដល់ ចីវរ បិណ្ឌបាត សេនាសនៈ គិលានភេសជ្ជៈពួក ណា ការបានគ្រឿងប្រើប្រាស់ទាំងនោះ ដោយមិនលំបាក ម្យ៉ាងទៀត ការសេព ដោយការពិចារណា ការវៀរដោយការពិចារណា ក្នុងរបស់ប្រើប្រាស់ ទាំងនោះ ការធ្វើវត្ថុឲ្យស្អាត ការប្រាថ្នាតិច ការសន្តោស ការស្ងាត់