សម្បជានមុសាវាទសូត្រ
ក្បាលទី 36 · ទំព័រ 212
ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលដែលកន្លងធម៌ ១ ហើយ តថាគតមិនដែលពោលថា បុរសបុគ្គលនោះ មិនគប្បីធ្វើបាបកម្មបន្តិច បន្ទួច ដូច្នេះឡើយ ។ ធម៌ ១ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ១ នេះ គឺសម្បជានមុសាវាទ ( ការពោលពាក្យកុហកទាំងដឹងខ្លួន ) ។ លុះព្រះមាន ព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រ នោះថា សត្វដែលកន្លងធម៌ ១ គឺអ្នកពោលពាក្យកុហក មាន បរលោក កន្លងបង់ហើយ មិនគប្បីធ្វើអំពើបាប មិន មានឡើយ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៥ ។