អដ្ឋកថាសម្បជានមុសាវាទសូត្រ
សម្បជានមុសាវាទសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ អ្វីជាហេតុឲ្យកើតបទថា ឯកធម្មំ អតីតស្ស ។ រឿងមាន ដូច្នេះ លាភសក្ការៈជាច្រើន កើតដល់ព្រះមានព្រះភាគ និងភិក្ខុសង្ឃ វិនាស ចាកពួកតិរ្ថិយ ។ ពួកតិរ្ថិយកាលសាបសូន្យលាភសក្ការៈ ក៏អាប់ឱន អស់នូវ តេជះ កើតនូវសេចក្តីច្រណែន ទើបនាំគ្នាទៅបបួលបរិព្វាជិកា ឈ្មោះចិញ្ចមាណវិកាថា នែប្អូនស្រី ចូរនាងបង្កាច់ព្រះគោតម ដោយពាក្យមិនពិតចុះ ។ នាងចិញ្ចមាណវិកា ក៏ចូលទៅរកព្រះមានព្រះភាគ ដែលកំពុងសម្តែងធម៌ ក្នុង កណ្តាលបរិស័ទ បានពោលបង្កាច់ដោយពាក្យមិនពិត សក្កទេវរាជបាន ប្រកាសភាពមិនពិតរបស់នាង នៅក្នុងកណ្តាលបរិស័ទ មហាជននាំគ្នាផ្តាសា ថា វុឺយ មេកាឡកិណី ហើយទាញចេញពីវិហារ ផែនដីក៏បើកឱកាសឲ្យ នាងចិញ្ចមាណវិកា មានសរីរៈដូចអង្កត់ឧសឆេះដោយភ្លើង ទៅកើតក្នុងអវីចីមហានរក ពួកតិរ្ថិយរឹងរឹតតែវិនាសចាកលាភសក្ការៈខ្លាំងឡើង ។ ភិក្ខុទាំងឡាយ ប្រជុំសន្ទនាគ្នាក្នុងរោងធម្មសភាថា អាវុសោទាំងឡាយ នាងចិញ្ចមាណវិកា ជេរប្រទេចព្រះសម្មាសម្ពុទ្ធ ដែលជាទក្ខិណេយ្យបុគ្គលដ៏ ប្រសើរ ទ្រទ្រង់នូវគុណក្រៃលែង ដោយពាក្យមិនពិត ដល់នូវសេចក្តីវិនាស ធំ ដូច្នេះ ។ ព្រះមានព្រះភាគ ទ្រង់អាស្រ័យហេតុនោះ ទើបត្រាស់មហាបទុមជាតកថា ម្នាលភិក្ខុទាំងឡាយ ចិញ្ចមាណវិកាបានជេរតថាគតដោយពាក្យមិន ពិត ហើយដល់នូវសេចក្តីវិនាសធំក្រៃលែង មិនមែនតែក្នុងឥឡូវនេះទេ សូម្បី កាលមុនក៏ដូចគ្នា កាលទ្រង់សម្តែងធម៌ឲ្យក្រៃលែងឡើង ទើបត្រាស់ព្រះសូត្រ នេះ ដោយបទថា ឯកធម្មមតីតស្ស ដើម្បីឲ្យកើតរឿងនេះឡើង ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា ឯកធម្មំ បានដល់ ធម៌ ១ គឺវចីសច្ចៈ ។ បទថា អតីតស្ស សេចក្តីថា កាលបុគ្គល