ទានសូត្រ

ក្បាលទី 36 · ទំព័រ 215

កើត ។ បទថា វិតិណ្ណបរលោកស្ស បានដល់ លះបង់លោកខាងមុខចោល ហើយ ព្រោះបុគ្គលបែបនេះ រមែងមិនឃើញសម្បត្តិទាំង ៣ គឺមនុស្សសម្បត្តិ ទេវលោកសម្បត្តិ និងនិព្វានសម្បត្តិ ។ បទថា នត្ថិ បបំ បានដល់ បាបនេះ ដែលបុគ្គលបែបនោះ មិនគប្បីធ្វើមិនមាន ។ ខ្ញុំបានស្តាប់មកថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្ត សម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បើពួកសត្វដឹងផលនៃការចែក ទាន ដូចជាតថាគតដឹងដូច្នោះ បើមិនទាន់ឲ្យទានទេ ក៏មិនហានបរិភោគឡើយ មួយទៀត មន្ទិល គឺសេចក្តីកំណាញ់របស់សត្វទាំងនោះ ក៏មិនគ្របសង្កត់ចិត្ត បានឡើយ ។ ទោះបីពំនូតបាយជាដំបូង ដុំបាយជាដំបូងឯណា របស់សត្វទាំងឡាយ នោះ សត្វទាំងឡាយមិនបានរំលែកអំពីពំនូតបាយនោះ ក៏មិនបរិភោគ ឡើយ បើសត្វទាំងនោះមានបដិគ្គាហកបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ដឹងផលនៃការឲ្យ និងការចែករលែកយ៉ាងណា សត្វទាំងឡាយ មិនដឹងយ៉ាង នោះទេ ព្រោះហេតុណា ហេតុនោះ សត្វទាំងឡាយមិនបានឲ្យទានហើយ ទើបហាន បរិភោគ មួយទៀត មន្ទិល គឺសេចក្តីកំណាញ់ ក៏តែងគ្របសង្កត់ចិត្តសត្វ ទាំងឡាយនោះ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា បើសត្វទាំងឡាយ មានផលច្រើន ដូចព្រះពុទ្ធទ្រង់ស្វែងរកគុណដ៏ធំត្រាស់ទុក ហើយយ៉ាងនេះ សត្វទាំងឡាយមានចិត្តជ្រះថ្លា គប្បី បន្ទោបង់មន្ទិល គឺសេចក្តីកំណាញ់ចេញ ទានដែលគេ ឲ្យហើយ ដល់ព្រះអរិយៈទាំងឡាយណា រមែងមាន ផលច្រើន បុគ្គលទាំងឡាយ គួរឲ្យទានដល់ព្រះអរិយៈ ទាំងនោះ ក្នុងកាលដ៏គួរ មួយទៀត ជនច្រើននាក់ឲ្យបាយ ជាទក្ខិណាទាន ដល់ទក្ខិណេយ្យបុគ្គលទាំងឡាយ ទាយកទាំងឡាយ លុះច្យុតអំពីអត្តភាពជាមនុស្សនេះ ហើយ រមែងទៅកាន់ស្ថា