អដ្ឋកថាទានសូត្រ
ក្នុងទានសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ឯវំ ក្នុងបទថា ឯវព្ចោ នេះ ប្រព្រឹត្តទៅក្នុងសេចក្តី ឧបមា ។ បទថា ចេ ជានិបាត ចុះក្នុងបរិកប្ប ។ បទថា សត្តា បានដល់ ជាអ្នកជាប់ជំពាក់ គឺផ្សាយទៅក្នុងអារម្មណ៍ មានរូបជាដើម ។ បទថា ជានេយ្យុំ ប្រែថា គប្បីដឹង ។ បទថា ទានសំវិធាគស្ស បានដល់ ចេតនាដែលរួបរួម ទេយ្យធម៌ មានបាយជាដើម ឲ្យដល់អ្នកដទៃ ដោយការអនុគ្រោះ និងការបូជា ឯណាមួយ ឈ្មោះថា ទាន ឯចេតនាដែលចែករំលែកនៃវត្ថុដែលខ្លួនកាន់យក បរិភោគហើយ ឲ្យឈ្មោះថា សំវិភាគ គឺការចែករំលែក ។ បទថា វិបកំ គឺផល ។ បទថា យថាហំ ជានាមិ បានដល់ ដូចតថាគតដឹង ។ សេចក្តីនេះ ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើសត្វទាំងឡាយគប្បីដឹង ផលនៃការឲ្យទាន ដូចតថាគតដោយកម្លាំងញាណ ដែលជាផលនៃកម្ម ដោយប្រចក្សក្នុងឥឡូវនេះ មានពាក្យជាដើមថា ផលទានរមែងមានដល់ ១០០ ដង ដោយឲ្យទានដល់សត្វតិរច្ឆាន ហើយសោយសុខប្រព្រឹត្តទៅក្នុង ១០០ អត្តភាព ដូច្នេះ ។ បទថា ន អទត្វា ភុព្ជោយ្យុំ សេចក្តីថា សត្វទាំងឡាយ មិនទាន់ឲ្យរបស់ដែលគួរបរិភោគដែលមានដល់ខ្លួន ដល់អ្នកដទៃមុន ហើយ ក៏នឹងមិនបរិភោគ កាលណាឲ្យហើយ ទើបបរិភោគ ។ បទថា ន ច នេសំ មច្ឆេរមលំ ចិត្តំ បរិយាទាយ តិដ្ឋេយ្យ ម្យ៉ាងទៀត សេចក្តីកំណាញ់ ជាមន្ទិល នឹងមិនគ្របសង្កត់សត្វទាំងឡាយនោះ សេចក្តីថា ការកំណាញ់ ដែលជាមន្ទិលណាមួយរបស់បណ្តាធម៌ចំណែកខ្មៅ ដែលឧបក្កិលេសទម្លាយ នូវការផូរផង់របស់ចិត្ត មានលក្ខណៈ មិនព្រមឲ្យសម្បត្តិរបស់ខ្លួនទួទៅដល់ អ្នកដទៃ ។ ម្យ៉ាងទៀត សេចក្តីកំណាញ់ និងមន្ទិល មានឥស្សា លោភៈ ទោសៈជាដើម ដែលធ្វើអន្តរាយដល់ទានដទៃ និងមិនគប្បីគ្របសង្កត់ចិត្ត របស់សត