អដ្ឋកថាមេត្តាភាវនាសូត្រ
ក្នុងមេត្តាភាវនាសូត្រទី ៧ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា យានិ កានិចិ បានដល់ បុញ្ញកិរិយាវត្ថុមិនមាន សេសសល់ ។ បទថា ឱបធិកានិ បុញ្ញកិរិយាវត្ថូនិ ជាពាក្យកំណត់ដល់ បុញ្ញកិរិយាវត្ថុទាំងនោះ ។ ខន្ធទាំងឡាយលោកហៅថា ឧបធិ ក្នុងបទនោះ ។ សីលជាហេតុនៃឧបធិ ឬការខ្វល់ខ្វាយដែលជាឧបធិរបស់ខន្ធទាំងនោះ ឈ្មោះ ថា ឱបធិ គឺមានឧបធិសម្បត្តិជាហេតុ ធ្វើឲ្យកើតក្នុងអត្តភាពក្នុងសម្បត្តិភព គឺឲ្យផលដែលប្រព្រឹត្តទៅក្នុងបដិសន្ធិ ។ បទថា បុញ្ញកិរិយាវត្ថូនិ គឺឈ្មោះ ថា បុញ្ញកិរិយាវត្ថុ ព្រោះជាបុញ្ញកិរិយា និងជាវត្ថុនៃផលានិសង្សនោះ ។ បុញ្ញកិរិយាវត្ថុទាំងនោះ ដោយសង្ខេបមាន ៣ យ៉ាង គឺ ទានមយ បុណ្យ សម្រេចដោយការឲ្យ ១ សីលមយ បុណ្យសម្រេចដោយការរក្សាសីល ១ ភាវនាមយ បុណ្យសម្រេចដោយការភាវនា ១ ។ ក្នុងបុញ្ញកិរិយាវត្ថុ ៣ យ៉ាងនោះ បទដែលគួរពោល នឹងមានច្បាស់ក្នុងអដ្ឋកថាតិកនិបាតតទៅ ។ បទថា មេត្តាយ ចេតោវិមុត្តិយា បានដល់ ការចូលឈានពួក ៣ និង ឈានពួក ៤ ដែលបានដោយមេត្តាភាវនា កាលពោលថា មេត្តា រមែងសំដៅ ទាំងឧបចារៈ ទាំងអប្បនា ។ តែបើពោលថា ចេតោវិមុត្តិ រមែងសំដៅដល់ អប្បនាឈានតែម្យ៉ាងបុណ្ណោះ អប្បនាឈាននោះ លោកហៅថា ចេតោវិមុត្តិ ព្រោះចិត្តផុតដោយល្អចាកធម៌ដែលជាសត្រូវ មាននីវរណៈជាដើម ។ បទថា កលំ នាគ្ឃន្តិ សោឡសឹ បានដល់ បុញ្ញកិរិយាវត្ថុ មានឧបធិជាហេតុ រមែងមិនដល់ចម្រៀកទី ១៦ នៃមេត្តាវិហារធម៌ សេចក្តីនេះ លោកអធិប្បាយ ថា ការធ្វើផលនៃមេត្តាចេតោវិមុត្តិឲ្យជា ១៦ គឺឲ្យជា ១៦ ចំណែក ហើយ ធ្វើចំណែក ១ អំពីចំណែក ១៦ នោះ ឲ្យជា ១៦ ចំណែកទៀត បុញ្ញកិរិយាវត្ថុ មានឧបធិសម្បត្តិជាហេតុដទៃ គង់មិនដល់ ១ ចំណែក ក្នុងចំ