បឋមសីលសូត្រ

ក្បាលទី 36 · ទំព័រ 257

ខ្ញុំបានស្តាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ រមែងទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ២ តើ ដូចម្តេច ។ គឺប្រកបដោយសីលលាមក ១ ប្រកបដោយទិដ្ឋិលាមក ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ នេះឯង រមែងទៅកើតក្នុង នរក ដូចគេនាំយកទៅទម្លាក់ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះ ហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ជនណា ប្រកបដោយធម៌ ២ យ៉ាងនេះ គឺដោយសីល លាមក ១ ដោយទិដ្ឋិលាមក ១ ជនអ្នកឥតបញ្ញានោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងចូលទៅកាន់នរក ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ៥ ។ ៥