អដ្ឋកថាបឋមសីលសូត្រ

ក្បាលទី 36 · ទំព័រ 258

ក្នុងបឋមសីលសូត្រទី ៥ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បបកេន ច សីលេន សេចក្តីថា អាចារ្យទាំងឡាយពោលថា ការ មិនសង្រួម ដែលធ្វើឲ្យសីលដាច់ ឈ្មោះថា សីលលាមក ។ ក្នុងបទនោះ បើការមិនសង្រួមជាសីលដូចគ្នាសោត ព្រោះភាពជាអ្នកទ្រុស្តសីល សីល នោះនឹងហៅថា សីលដូចម្តេច ។ ក្នុងបទនោះ មានអធិប្បាយដូច្នេះ លោក ពោលវត្ថុដែលមិនឃើញក្នុងលោក ថាឃើញ ឬបុគ្គលមិនមានសីល ថាជា អ្នកមានសីលដូច្នេះ យ៉ាងណា សូម្បីក្នុងសេចក្តីនេះ លោកក៏ហៅការមិន មានសីលក្តី មិនសង្រួមក្តី ថាសីលនោះឯង ។ ម្យ៉ាងទៀត ឈ្មោះថា សីល សូម្បីមានក្នុងអកុសលធម៌ទាំងឡាយ ព្រោះបាលីថា ម្នាលនាយជាងឈើ ចុះសីលទាំងឡាយជាអកុសល តើដូចម្តេច ។ កាយកម្មជាអកុសល វចីកម្មជាអកុសល អាជីវៈជាបាប … ដូច្នេះ ព្រោះហេតុនោះ ការប្រព្រឹត្តប្រពៃទាំងអស់ជាប្រក្រតី ដូចសម្រេចតាមសភាវៈ ដោយការស្និទ្ធស្នាល លោកហៅថា សីល ។ បទថា បបកេន ច សីលេន ព្រះមានព្រះភាគ ត្រាស់ដល់អកុសលដ៏លាមក ព្រោះអត្ថថា មិនជាការ ឈ្លាស ។ បទថា បបិកាយ ច ទិដ្ឋិយា បានដល់ មិច្ឆាទិដ្ឋិទាំងអស់ ដ៏លាមក ។ តែដោយសេចក្តីវិសេស ទិដ្ឋិ ៣ យ៉ាង គឺអហេតុកទិដ្ឋិ ១ អកិរិយទិដ្ឋិ ១ នត្ថិកទិដ្ឋិ ១ លាមកជាង ។ ក្នុងបទនោះ បុគ្គលប្រកបដោយ សីលដ៏លាមក ជាអ្នកវិបត្តិដោយប្រយោគ បុគ្គលដែលប្រកបដោយទិដ្ឋិ ដ៏លាមក ជាបុគ្គលវិបត្តិដោយអាសយ ( អធ្យាស្រ័យ ) បុគ្គលដែលវិបត្តិ ដោយប្រយោគ និងអាសយ ជាអ្នកធ្លាក់នរកដោយពិត សមដូចព្រះមាន ព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ២ រមែង ទៅកើតក្នុងនរក ដូចគេនាំយកទៅទម្លាក់ ដូច្នោះ ។