អដ្ឋកថាទុតិយសីលសូត្រ
ក្បាលទី 36 · ទំព័រ 261
ក្នុងទុតិយសីលសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា ភត្តិកេន ច សីលេន បានដល់ បារិសុទ្ធិសីល ៤ មានកាយសុចរិតជាដើម ។ ពិតហើយ បារិសុទ្ធិសីល ៤ នោះ ជាការស្អាតក្នុងខ្លួន ឯង ព្រោះមិនពព្រុសជាដើម និងនាំមកនូវគុណដ៏ល្អ មានសមថៈ និង វិបស្សនាជាដើម ព្រោះហេតុនោះ ទើបលោកពោលថា ភទ្ទកំ ។ បទថា ភទ្ទិកាយ ច ទិដ្ឋិយា បានដល់ កម្មស្សតាញាណ និងសម្មាទិដ្ឋិ ដែលជាកម្ម បថ ។ ក្នុងបទនោះ បុគ្គលប្រកបដោយសីលដ៏ចម្រើន ជាអ្នកដល់ព្រមដោយ ប្រយោគ ប្រកបដោយទិដ្ឋិដ៏ចម្រើន ជាអ្នកដល់ព្រមដោយអាសយ បុគ្គល ដល់ព្រមដោយប្រយោគ និងអាសយ ជាអ្នកចូលដល់ស្ថានសួគ៌ ដោយប្រការ ដូច្នេះ សមដូចព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ ធម៌ ២ នេះឯង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅតម្កល់ ដូច្នោះ ។ បទថា សប្បញ្ញោ គឺមានបញ្ញា ។ បទដ៏សេសមានអត្ថងាយ យល់ហើយ ។