អាតាបីសូត្រ
ខ្ញុំបានស្តាប់មកហើយថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយ ព្រះអរហន្តសម្តែងហើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានព្យាយាមជា គ្រឿងដុតកម្តៅកិលេស មិនមានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិន គួរដើម្បីរម្លត់ មិនគួរដើម្បីបាននូវធម៌ជាទីក្សេមចាកយោគៈដ៏ប្រសើរឡើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តី ខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បីរម្លត់ គួរដើម្បីបាននូវធម៌ជាទីក្សេម ចាកយោគៈដ៏ប្រសើរ ។ លុះព្រះមានព្រះភាគទ្រង់សម្តែងសេចក្តីនុ៎ះហើយ ។ ទ្រង់ត្រាស់គាថាព័ន្ធនេះ ក្នុងសូត្រនោះថា ភិក្ខុណា មិនមានព្យាយាមដុតកម្តៅកិលេស មិនមាន សេចក្តីខ្លាចបាប ជាអ្នកខ្ជិលច្រអូស មានព្យាយាម ថោកថយ ច្រើនដោយថីនមិទ្ធៈ មិនមានសេចក្តីអៀន ខ្មាស មិនមានសេចក្តីអើពើ ភិក្ខុនោះ មិនគួរដើម្បីបាន នូវសេចក្តីត្រាស់ដឹងដ៏ឧត្តមឡើយ ភិក្ខុណាជាអ្នកមាន ស្មារតី មានបញ្ញាជាគ្រឿងរក្សាខ្លួន មានឈាន មាន ព្យាយាម ជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីខ្លាចបាប មិនប្រមាទ ផ្តាច់បង់នូវគ្រឿងប្រកប នៃជាតិជរា បាន ភិក្ខុនោះ ទើបគួរដើម្បីបាននូវសេចក្តីត្រាស់ដឹង ដ៏ឧត្តម ក្នុងលោកនេះ ។ ខ្ញុំបានស្តាប់មកហើយថា សេចក្តីនេះឯង ព្រះមានព្រះភាគបានត្រាស់ទុក ហើយ ។ សូត្រទី ។ ៥